ព័ត៌មានជាតិ

សន្តិសុខសង្គម

ប្រសិនបើគ្មានកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យទាន់ពេលវេលានោះទេ មិនដឹងជាមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋប៉ុន្មានខ្នង​ដែលរងការឆាបឆេះ ដោយការធ្វេសប្រហេស របស់ម្ចាស់យានដ្ឋានជួសជុលរថយន្តអុជធូបសែនខ្មោចប្តី ។ ​គ្រោះអគ្គីភ័យដែលបណ្តាលមកពីអុជធូនសែនព្រលឹងខ្មោចប្តីទុកចោល ធ្វើឱ្យធ្លាក់កំទេចធូបបង្កើតជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅ នាំឱ្យអ្នកជិះខាងភ័យព្រលឹងចុងសក់នេះ បានកើតឡើងកាលពីអំឡុងម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៧ តុលា ២០២៤ នៅចំណុចបន្ទប់ស្នាក់របស់ម្ចាស់យានដ្ឋានជួសជុលរថយន្ត និងរោងជាងក្រឡឹងមួយកន្លែង…

ពិតជាកូនអកតញ្ញូមែន ​ធ្លាប់ជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ តែពេលបានចេញមកវិញមិនត្រឹមតែមិនកែ នៅហ៊ាន​យកកាំបិតប៉័ងតោ គំរាមសម្លាប់ឪម្តាយខ្លួនឯងទៀត ទីបំផុតត្រូវប៉ូលិសចាប់បញ្ចូលគុកសាជាថ្មី ។ អំពើគំរាមស្លាប់ខាងលើ បាន​កើតឡើងកាលពីវេលាម៉ោងជាង ៦ព្រឹក ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤…

មនុស្ស ៤នាក់ បានរងរបួសធ្ងន់ស្រាល​ដួលដេករណូករណែលពេញ​ដងផ្លូវ បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញមួយទំហឹង​នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល​ ខេត្តកណ្តាល កាលពី​វេលាម៉ោងប្រមាណ ៥ល្ងាច ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤​ ។ ប្រភពពីសមត្ថកិច្ចបានឲ្យឹដឹងថា…

ទីតាំងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) មួយកន្លែង នៅភូមិ​ព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចុះបង្ក្រាប កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នកកត់ឆ្នោត រឹបអូសវត្ថុតាង៖ ក្រដាក់កត់លេខឆ្នោតវៀតណាមរួច…

ជនរងគ្រោះជនជាតិចិនម្នាក់ និងខ្មែរមា្នក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាល ជួយសង្គ្រោះទាន់ពេលវេលា ក្រោយចាញ់ការអន្ទងរបស់ក្រុមជនសង្ស័យឱ្យមកទទួលយកពួកគេនៅឯរាជធានីភ្នំពេញ ហើយ​ធ្វើសកម្មភាពចាប់បញ្ចូលរថយន្ត បើកចេញទៅស្រុកពញាឮ ធ្វើការជំរិត ។ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា…

ជនសង្ស័យ ២នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួនជាមួយ​គ្រឿងញៀន ៧កញ្ចប់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ កាល​ពីវេលាម៉ោង ១១.២៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល…

គ្រោះថ្នាក់ចរាចរដ៏រន្ធត់ ខណៈរថយន្តធន់ធំកំពុងបើក​បរ ស្រាប់តែមានបុរសម្នាក់ មិនដឹងមានមូលហេតុអ្វី បានរត់ឆ្លងកាត់ផ្លូវពីមុខរថយន្ត បណ្តាលឲ្យបុកពេញទំហឹងរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹក​បញ្ជូនទៅសង្គ្រោះ តែអកុសល ជនរងគ្រោះបានស្លាប់​ពេលបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៣.៤០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤…

កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កាលពីថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន នៅទីតាំងចំនួន ៤ផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំភូមិធំ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដោយបានឃាត់ខ្លួនបានជនសង្ស័យ ៩នាក់ ក្នុងនោះ ​ជួញដូរ ៤នាក់…

ជនសង្ស័យជាឪពុកម្នាក់ ​ធ្លាប់ជាប់ពន្ធនាគារ ២លើក រយៈពេល ៩ឆ្នាំ ចេញមកវិញ មិនត្រឹមតែមិនរាងចាល ថែមទាំងនាំកូនប្រុសអាយុទើប ១៥ឆ្នាំ ធ្វើការជួញដូរបន្តទៀត ចុងក្រោយត្រូវប៉ូលិសចាប់បញ្ជូនទៅពន្ធនាគារ​ទាំងឪពុក-កូន ។ លោកវរៈសេនីយ៍ឯក មាន សំណាង…

សង្ស័យម្នាក់​ ខំគេចខ្លួនអស់រយៈពេល ១៧ឆ្នាំ ប៉ុន្តែសំណាញ់ច្បាប់ញឹក នៅតែត្រូវ​ប៉ូលិស​ស្រុកស្អាង ​ស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង ១៤.៥៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល…

រថយន្ដដឹកទំនិញធុនធំមួយគ្រឿង បានបុករះម៉ូតូ ៨គ្រឿង នៅលើស្ពានព្រែកក្តាម បណ្ដាលឲ្យរងការខូចខាត ហើយសំណាងណាស់ ដែលមិនបណ្តាលឱ្យមានអ្នករងរបួស ដែលហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី៣០ មករា ២០២៥ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល ។…

ជនសង្ស័យ ប្រុស-ស្រី ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វិហារលួង ឆ្មក់បង្ក្រាបឃាត់ខ្លួន ខណៈដែលពួកគេកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន នៅចំណុចទ្វារទំនប់ទឹកក្រាំងប្រលៃ ភូមិប្រក់ក្ដា ឃុំវិហារលួង  ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោងជាង ១២យប់…

យុវជនម្នាក់ បានរងរបួសធ្ងន់ រីឯបុរសវ័យចំណាស់ម្នាក់ទៀតរងរបួសស្រួល បន្ទាប់ពីម៉ូតូរបស់ពួកគាត់បានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី២៨ មករា ២០២៦ នៅលើកំណាត់ផ្លូវជាតិ២១A ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។…

មនុស្សប្រុស-ស្រី ពីរនាក់ បានរងរបួសធ្ងន់-ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធំ ជាមួយម៉ុតូស្កូពី កាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី២៧ មករា ២០២៥ នៅចំណុចខាងមុខការាសសាំង សាវីមុិច លើផ្លូវជាតិលេខ២១ កែងផ្លូវបេតុង ស្ថិតនៅភូមិលេខ១…

នាវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី ២៧ មករា ២០២៥ នេះ មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង សង់ពីឈើប្រក់ស័ង្កសី ខូចខាតទាំងស្រុង រួមនឹងសម្ភារៈមួយចំនួនទៀត នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល…

ជនសង្ស័យប្រុស-ស្រី ចំនួន ៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ បង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ។ ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី២៦ មករា ២០២៥ នៅចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ…

យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ…

ពិជាគួរឲ្យអនិច្ចាខ្លាំងណាស់ ដែលស្ត្រីម្នាក់គ្មានអ្នកជួយបាន ដោយឆក់ខ្សែភ្លើងបូមទឹកខ្លួនឯង នៅខាងក្នុងព្រែកក្រោយផ្ទះស្លាប់ ក្រោយពេលប្តីចេញទៅធ្វើការសំណង់ ដែលហេតុការខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចមាត់ព្រែកមុខកំពូល ខាងក្រោយផ្ទះ ស្ថិតក្នុងភូមិអន្លុង់ស្លែង ឃុំសំបួរមាស…

នៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី ២០ មករា ២០២៥ នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ព្រះសង្ឃ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈដែលប្រទះឃើញសាកសពមនុស្សម្នាក់ អណ្តែតទឹក នៅក្នុងស្រះ វត្តជម្ពូវ័ន…