Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បុរសវ័យចំណាស់ម្នាក់ បើកម៉ូតូមិនប្រកាន់ស្តាំទៅបុកជាមួយម៉ូតូបុរសវ័យចំណាស់ម្នាក់ទៀត បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង
    សន្តិសុខសង្គម

    បុរសវ័យចំណាស់ម្នាក់ បើកម៉ូតូមិនប្រកាន់ស្តាំទៅបុកជាមួយម៉ូតូបុរសវ័យចំណាស់ម្នាក់ទៀត បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង

    August 23, 2024Updated:August 23, 202411 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ​​បុរសវ័យចំណាស់ពីរនាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ បន្ទាប់ពីបើកម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាមោងជាង ៤រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅ​នៅត្រង់ចំណុចខាងមុខផ្ទះលោក សុង ម៉ាច ​ផ្លូវជាតិលេខ២១A ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅវេលា​កើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ JI-0498 បើកបរដោយឈ្មោះ ភិន សុភា ភេទប្រុស ៥០ឆ្នាំ ស្នាក់នៅនៅភូមិ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (រងរបួសធ្ងន់) ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១A មានទិសដៅពី ជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា ម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1A-3448 បើកបរដោយឈ្មោះ ភួង ផាន ភេទប្រុស អាយុ ៦០ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសធ្ងន់) អ្នកទាំងត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកជ័យជំនះដឹកយកទៅព្យាបាល ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយ​អ្នកបើកបរម៉ូតូ SUZUKI VIVA បើកចូលចំណែកផ្លូវម៉តូ HONDA DREAM ។ ចំពោះមធ្យោបាយពាក់ព័ន្ធខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បា ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.