Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    • នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    • បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    • សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ
    • នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន
    • ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ
    • ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់
    • ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » កម្លាំងអាវុធហត្ថស្រុកអង្គស្នួល បង្ក្រាបបានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៣នាក់ ជាបន្តបន្ទាប់

    កម្លាំងអាវុធហត្ថស្រុកអង្គស្នួល បង្ក្រាបបានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៣នាក់ ជាបន្តបន្ទាប់

    11 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការស្រុក កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់ រួមនឹងវត្ថុតាងមួយចំនួន ។

    លោកវរសេនីយ៍ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចំនួន ៣នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើ ទី១-ឈ្មោះ អ៊ុត ពិសិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបររត់កង់បី ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល, ទី២-ឈ្មោះ គឿន ថុនា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ធ្លាប់ជាប់ពន្ធនាគា ០១លើក រយៈពេល ១ឆ្នាំ នៅខេត្តកណ្តាល ពីបទ៖ សមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងទី៣-ឈ្មោះ អាន សៀងហ៊ឺ ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

    លោកមេបញ្ជាការបានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកបានដឹកនាំកម្លាំងចុះទៅចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យកំពុងជិះម៉ូតូ ដោយសង្ស័យកម្លាំងលោកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ុត ពិសិទ្ធ និងឆែកឃើញមានថ្នាំញៀនចំនួន ០៧កញ្ចប់តូច លាក់ទុកក្នុងក្លុបម៉ូតូ (ឃ្លីក) រួចក៏នាំមកសាកសួរនៅមូលដ្ឋាន អហ ស្រុកអង្គស្នួល ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អ៊ុត ពិសិទ្ធ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ០៧កញ្ចប់ គឺពិតជារបស់ខ្លួន បានទិញពីឈ្មោះ អាន សៀងហ៊ឺ ភេទស្រី នៅភូមិព្រៃមាន ឃុំព្រៃពួច ក្នុងតម្លៃ ២៥ម៉ឺនរៀល យកមករំលែកលក់បន្ត ។ លុះដល់វេលាម៉ោង ១៥:៣០នាទី កម្លាំង អហ ស្រុកអង្គស្នួល បានបន្តនិតិវិធី ធ្វើការឃាត់ខ្លួនឈ្មោះ គឿន ថុនា ចំណុចក្នុងវត្ត ទួលសាលា ភូមិត្រពាងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ឆែកឃើញមានថ្នាំញៀនចំនួន ០២កញ្ចប់ លាក់ទុកក្នុងហោប៉ៅអាវផ្នែកខាងឆ្វេង ។ ជនសង្ស័យ ឈ្មោះ គឿន ថុនា បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ០២កញ្ចប់ គឺពិតជារបស់ខ្លួន ដែលឈ្មោះ អាន សៀងហ៉ឺ ត្រូវជាមីង បានប្រើឲ្យខ្លួនយកថ្នាំមកឲ្យ ឈ្មោះ អ៊ុត ពិសិទ្ធ ចំនួន ២លើក ហើយក្នុងថ្ងៃនេះ ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ បានឆ្លើយថា ថ្នាំញៀនដែលខ្លួនមានកន្លងមក គឺទិញពីឈ្មោះ អាន សៀងហ៊ឺ ។ ដោយបានការអនុញ្ញត្តិពីលោកឧត្តមសេនីយ៍ មេបញ្ជាការ អហ ខេត្ត កម្លាំង អហ ស្រុកអង្គស្នួល បានធ្វើការកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួន ឈ្មោះ អាន សៀងហ៊ឺ បាននៅវេលាម៉ោង១៦:៣០នាទី ថ្ងៃដដែល និងឆែកឃើញប្រាក់ ២៥ម៉ឺនរៀល ដែលជាប្រាក់របស់ឈ្មោះ អ៊ុត ពិសិទ្ធ បានយកទៅទិញថ្នាំ រួមនឹងលេខដែលតេទាក់ទងគ្នា ។ ចំណែកជនសង្ស័យឈ្មោះ អាន សៀងហ៊ឺ បានបដិសេដ និងមិនសហការជាមួយសមត្ថកិច្ចឡើយ ។

    បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមក មូលដ្ឋាន អ ហ ស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.