Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    • នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    • បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    • សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ
    • នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន
    • ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ
    • ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់
    • ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា

    ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា

    Updated:November 15, 20232 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួបសំណេះសំណាល និងសែ្វងយល់ពីបញ្ហាប្រឈម ក្នុងការបំពេញការងារ ក៏ដូចជាដើម្បីកំណត់ និងតម្រង់ទិសដៅអាទិភាពការងារ ក្នុងបរិការណ៍ថ្មី។ គួរបញ្ជាក់ដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មដឹកនាំ គ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការខិតខំសម្រេចបាននូវសមិទ្ធផលការងារជាច្រើននាពេលកន្លងមក ជាពិសេសការងារសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តសង្គម និងការរៀបចំសនិ្នសិទ សិក្ខាសាលា និងវេទិកាជាច្រើនទៀត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ថា ស្នាដៃការងារដ៏ធំមួយដែលរាជបណ្ឌិត្យសភាកម្ពុជាទើបសម្រេចបាននាពេលថ្មីៗនេះ គឺវចនានុក្រមខ្មែរ ឆ្នាំ២០២២ ដែលជាគុណតម្លៃអក្សរសាស្រ្តជាតិ មិនអាចកាត់ថ្លៃបាន ។

    ឯកឧត្តម វង្សី វិស្សុត បានបន្តមានប្រសាសន៍ថា តាមរយៈបេសកកម្ម និងភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្នាដៃនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាមានសក្តានុពលរួមចំណែកដល់ការកំណត់ចក្ខុវិស័យរបស់ប្រទេស និងការរៀបចំគោលនយោយបាយនានា សម្រាប់បម្រើឱ្យការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ និងការអប់រំខាងផ្នែកសង្គម សីលធម៌ ចរិយាធម៌ ជាពិសេសការថែរក្សាអត្តសញ្ញាណជាតិ នៅក្នុងបរិការណ៍សកលភាវូបនីយកម្ម។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជារៀបចំនូវផែនការអភិឌ្ឍន៍ស្ថាប័ន (IDP) របស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងមាន សមត្ថភាព និងគុណវុឌ្ឍិជាស្ថាប័ននៃឧត្តមភាព (Center of Excellence) ទាំងជាសមត្ថភាពធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ហើយអាចបំពេញតួនាទីជាផ្នែកមួយនៃធនាគារខួរក្បាលរបស់ប្រទេសជាតិ និងអាចប្រមូលបាននូវកម្លាំងបញ្ញាញាណរបស់ជាតិឱ្យបានកាន់តែច្រើនថែមទៀត។

    ឯកឧត្តមក៏បានផ្តល់នូវការណែនាំមួយចំនួន ដើម្បីតម្រង់ទិសនៃ ការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជារៀបចំឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងមានលក្ខណៈផ្សារភ្ជាប់ការអនុវត្ត ដោយផ្តោតលើជំនាញជាក់លាក់ ដែលជាឧត្តមភាពប្រៀបធៀបកំពុងមានស្រាប់ និងផ្សព្វផ្សាយស្នាដៃស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ និងអាចយកមកប្រើប្រាស់ជាគុណប្រយោជន៍នៃការអភិឌ្ឍប្រទេសជាតិ។ ទន្ទឹមនេះ ត្រូវបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្រប់ក្រសួងស្ថាប័ននានា ដើម្បីជៀសវាងការស្រាវជ្រាវជាន់គ្នា និងបង្កើនថាមភាពរវាងគ្នា ទាំងជាមួយអង្គភាពនានារបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងទាំងក្រសួងស្ថាប័ននានារបស់រដ្ឋ ។ មួយវិញទៀត ក៏ត្រូវផ្តោតលើការសិក្សាស្រាវជ្រាវគោលនយោបាយផ្សេងៗ ដូចជាការប្រែប្រួលអាកាសធាតុដើម ។

    ជាមួយគ្នានេះ ត្រូវបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ដើម្បីបង្កើតជា គម្រោងសិក្សាស្រាវជ្រាវរួមគ្នាលើប្រធានបទនានា ពិសេសក្នុងផ្នែកវិទ្យាសាស្ត្រ ដែលរាជបណ្ឌិត្យសភាកម្ពុជា ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យតែរឹងមាំនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

    នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំ នូវគោលការណ៍ និងអភិក្រមការងារមួយចំនួនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការបំពេញការងារ ដូចជាវប្បធម៌នៃការបំពេញការងារជាក្រុម និងការប្រកាន់យកនូវទស្សនៈបើកចំហរជាដើម ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.