Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣
    ព័ត៌មានជាតិ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣

    November 20, 202310 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា កាពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នៅទីលានបាល់ទះ វិមានពហុកីឡដ្ឋានជាតិ។

    ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានការចូលរួមប្រកួតពីសមាគមក្លិបកីឡា ចំនួន ២៩ក្រុម។ ជាលទ្ធផល បិទបញ្ចប់ព្រឹត្តិការណ៍ប្រកួត សមាគមបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានជ័យលាភីលេខ១, ក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ២ និងក្លិបបញ្ជាការដ្ឋានកងអង្គរក្ស ទទួលបានជ័យលាភីលេខ៣។

    សូមបញ្ជាក់ថា រង្វាន់ដែលផ្តល់ជូនដល់ក្រុមកីឡាករទទួលបានជ័យលាភី ក្នុងការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ គឺ ៖ លេខ១ ទទួលបានពានជ័យលាភី មេដាយមាស និងថវិកា ចំនួន ៥០លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ និងថវិកា ចំនួន ២០លានរៀល និងលេខ៣ ទទួលបានមេដាយសំរឹទ្ធិ និងថវិកា ចំនួន ១២លានរៀល៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.