បើគ្មានការជួយអន្តរាគមន៍ទាន់ពេលវេលានោះទេ ម្លេះផ្ទះមួយខ្នងនឹងឆេះគ្មានសល់ តែជាសំណាង ដោយបានកិច្ចអន្តរាគមន៍ ពីប្រជាពលរដ្ធ ប្រជាការពារ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ជាពិសេសគឺរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា ដែលហេតុការណ៍នេះ បានកើតឡើងកាពីវេលាម៉ោង ២៣និង០០នាទី ជិតពាក់កណ្តាលអធ្រាត ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច ក្នុងភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់ឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះខាងលើ សង់អំពីឈើប្រក់សង្ក័សី ទំហុំ ៤ម×១០ម ម្ចាស់ឈ្មោះ មាន ម៉ៃ ភេទប្រុសអាយុ ៦៩ឆ្នាំ ហើយនៅហេតុការណ៍នេះ យើងបានប្រើប្រាស់ទឹកអស់ ១រថយន្ត ទើបគ្រប់គ្រង ១០០ភាករយ នៅវេលាម៉ោង ២៣និង៣០នាទី ថ្ងៃដដែល ។
លោកអធិការបានបញ្ជាក់ប្រាប់ថា អគ្គិភ័យនេះបានបង្កឲ្យមានការខូចខាតសម្ភារៈមួយចំនួន ហើយចំពោះមូលហេតុនៃការឆាបឆេះគឺផ្តើមចេញពីទុស្សចរន្តអគ្គិសនី ស្របពេលម្ចាស់ផ្ទះមិននៅ និងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕