Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បង្ក្រាបទីតាំងកត់ឆ្នោតយួនមួយកន្លែង នៅស្រុកស្អាង ឃាត់ខ្លួនស្ត្រី​ម្នាក់ ​
    សន្តិសុខសង្គម

    បង្ក្រាបទីតាំងកត់ឆ្នោតយួនមួយកន្លែង នៅស្រុកស្អាង ឃាត់ខ្លួនស្ត្រី​ម្នាក់ ​

    October 24, 2024Updated:October 24, 20243,526 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ទីតាំងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) មួយកន្លែង នៅភូមិ​ព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចុះបង្ក្រាប កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នកកត់ឆ្នោត រឹបអូសវត្ថុតាង៖ ក្រដាក់កត់លេខឆ្នោតវៀតណាមរួច ១៤សន្លឹក និងប្រាក់ចំនួន ៩២.៤០០រៀល ។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា ស្ត្រីជាអ្នកកត់ឆ្នោតដែលត្រូវបានកម្លាំងជំនាញឃាត់ខ្លួនខាងលើឈ្មោះ សឿន ស្រីមុំ អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

    លោកអធិការបានបញ្ជាក់ឲ្យដឹងថា នៅវេលាកើតហេតុ​ កម្លាំងសមត្ថកិច្ចបានចេញល្បាតបានជួបប្រជាពលរដ្ឋល្អរាយការណ៍ថា៖ មានការលួចលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) នៅចំណុចខាងលើ ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញស្រុកបានចុះទៅដល់ទីតាំង​ឃើញជនសង្ស័យកំពុងអង្គុយកត់ឆ្នោតវៀតណាម នៅសំយ៉ាបខាងមុខផ្ទះ រួចសមត្ថកិច្ច​បានធ្វើការនាំខ្លួនជនសង្ស័យ រួមតាំងវត្ថុតាងខាងលើ យកមកអធិការដ្ឋានដើម្បីធ្វើធ្វើការសាកសួរ ។

    លោកអធិការបានបញ្ជាក់បន្ថែមថា នៅចំពោះមុសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ​ខ្លួនពិតជាបានកត់ឆ្នោតវៀតណាមប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.