Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅក្រុងតាខ្មៅ! ឪពុកស្លាប់ កូនស្រីរបួសធ្ងន់ធ្ងរ រីឯនារីម្នាក់ទៀតក៏រងរបួសធ្ងន់ ក្រោយម៉ូតូបុកម៉ូតូ
    សន្តិសុខសង្គម

    គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅក្រុងតាខ្មៅ! ឪពុកស្លាប់ កូនស្រីរបួសធ្ងន់ធ្ងរ រីឯនារីម្នាក់ទៀតក៏រងរបួសធ្ងន់ ក្រោយម៉ូតូបុកម៉ូតូ

    June 6, 202514 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ បានឆក់យកជីវិតបុរសជាឪពុកម្នាក់ ខណៈកូនស្រីតូចជាទីស្រលាញ់ និងនារីម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ។ ករណីបុកគ្នារវាងម៉ូតូនិងម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ១៩:០០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាក HONDA CUB ពណ៌ខៀវចាស់ ពាក់ស្លាកលេខកំពង់ឆ្នាំង1A-0660 បើកបរដោយឈ្មោះ ផាន់ សុផល ភេទប្រុស អាយុ ៥៣ឆ្នាំ រួមដំណើរជាមួយកូនស្រីឈ្មោះ លាង គី អាយុ ១០ឆ្នាំ។ ឪពុកនិងកូនស្រី មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ពួកគេទាំង២នាក់ មិនបានពាក់មួកសុវត្ថិភាពនោះទេ។ ម៉ូតូនេះបានបើកបរមានទិសដៅពីកើតទៅលិច។ ពេលបើកមកដល់កន្លែងកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ។

    ស្របពេលនោះ ក៏មានម៉ូតូ១គ្រឿងទៀត ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GZ-9428 បើកបរដោយឈ្មោះ រុំ ស្រីកា ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នារីរូបនេះក៏មិនបានពាក់មួកសុវត្ថិភាពដែរ ហើយបានបើកបរម៉ូតូមានទិសដៅពីលិចទៅកើត (បញ្ច្រាសទិសគ្នា)។ ភ្លាមៗនោះ ម៉ូតូទាំង២គ្រឿងក៏បានបុកគ្នាពេញទំហឹងចំពាក់កណ្ដាលម៉ូតូម៉ាក HONDA CUB ចំហៀងខាងស្ដាំ។

    គ្រោះថ្នាក់ដ៏រន្ធត់នេះបានបណ្ដាលឲ្យអ្នកបើកម៉ូតូម៉ាក HONDA CUB គឺលោក ផាន់ សុផល រងរបួសធ្ងន់ធ្ងរ ហើយបានបាត់បង់ជីវិតពេលក្រុមគ្រួសារបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកកូនស្រីរួមដំណើរជាមួយ គឺកុមារី លាង គី អាយុ ១០ឆ្នាំ ក៏រងរបួសធ្ងន់ធ្ងរផងដែរ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។ រីឯអ្នកបើកម៉ូតូ HONDA DREAM គឺនាង រុំ ស្រីកា ក៏រងរបួសធ្ងន់ ហើយត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យដោយខ្លួនឯង។ ម៉ូតូទាំង២គ្រឿងរងការខូចខាតធ្ងន់ធ្ងរ។

    សមត្ថកិច្ចបានធ្វើការសន្និដ្ឋានបឋមថា មូលហេតុនៃគ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាក HONDA CUB បើកបត់ឆ្វេងឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន។ រីឯអ្នកបើកម៉ូតូម៉ាក HONDA DREAM បានបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

    បច្ចុប្បន្ន មធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.