កម្លាំងចម្រុះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះធ្វើការឃាត់សាឡង់ បូមខ្សាច់ចំនួន៤ គ្រឿង នៅទន្លេមេគង្គក្រោម និងទន្លេបាសាក់ ដោយសារបូមខុសដែនអាជ្ញាប័ណ្ណ និងប្រើទុយោធំលើសការកំណត់ ។
សាឡង់បូមខ្សាច់ទាំង ៤គ្រឿង ខាងលើ មួយគ្រឿងស្ថិតនៅទន្លេមេគង្គក្រោម ទឹកដីរាជធានីភ្នំពេញ ដែលបូមខុសដែនអាជ្ញាបណ្ណ និង ៣គ្រឿង ផ្សេងទៀត នៅទន្លេបាសាក់ ទឹកដីខេត្តកណ្តាល ដែលជ្រកក្រោមអាជ្ញាបណ្ណសិប្បកម្ម តែការអនុវត្តការបូមប្រើទុយោធំលើសការអនុញ្ញាត និងការដឹកជញ្ជូនចំណុះទូកខុសពីច្បាប់អនុញ្ញាត ។
តាមមន្រ្តីក្រុមការងាររបស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា សម្រាប់ម្ចាស់សាឡង់ និងសិប្បកម្ម ទាំងនេះនឹងត្រូវពិន័យតាមច្បាប់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ៕


