Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » តាមដីកាចាប់ខ្លួនពីរករណី! ជនសង្ស័យគ្រឿងញៀនត្រូវបានកម្លាំងចម្រុះស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន
    សន្តិសុខសង្គម

    តាមដីកាចាប់ខ្លួនពីរករណី! ជនសង្ស័យគ្រឿងញៀនត្រូវបានកម្លាំងចម្រុះស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន

    September 2, 202540 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកងរាជអាវុធហត្ថស្រុក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានដីកាចាប់ខ្លួនចំនួន ២ករណីពីបទជួញដូរគ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ២០២៥ វេលាម៉ោង ១១:៤០នាទី នៅភូមិបាង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ិន វឿន ហៅ ឡុង (ប្រុស, ៤៥ឆ្នាំ) រស់នៅភូមិបាង ឃុំដើមឬស។ ជនសង្ស័យរូបនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ២ ពីសាលាដំបូងខេត្តកណ្ដាល ក្នុងនោះមានដីកាលេខ ៥៦៨ ចខ/ឈ ចុះថ្ងៃទី៧ ខែកុម្ភៈ ២០២៤ និងដីកាលេខ ១៥៦១ ចខ ចុះថ្ងៃទី២៧ ខែមិថុនា ២០២២ ដែលសុទ្ធតែពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

    ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៤កញ្ចប់តូច ទម្ងន់ ០,៤១ក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួន។ ជនសង្ស័យក៏មានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀនផងដែរ។

    បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.