Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ​ករណីលួចដែក និងសម្ភារៈមួយចំនួនទៀត
    Uncategorized

    ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ​ករណីលួចដែក និងសម្ភារៈមួយចំនួនទៀត

    August 24, 202418 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្វាយរលំស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីដែក និងសម្ភារៈមួយចំនួន របស់ជនរងគ្រោះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅចំណុច​ដីចម្ការចេក ភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៦ សង្កាត់ចតុមុខ ខណ្ឌដូចពេញ រាជធានីភ្នំពេញ មុខរបរ នគរបាលជាតិ ។ ចំណែកជនសង្ស័យមានគ្មានចំនួន ៣នាក់ ទី​១-ឈ្មោះ អៃ សាវ៉េត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ​មានសារធាតុញៀនក្នុងទឹកនោម(+), ទី២-ឈ្មោះ លី ហេង ហៅបរម៉ី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ធ្លាប់ជាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ០៣ឆ្នាំ ក្នុងបទជូញដូរនូវសារធាតុញៀនខុសច្បាប់ និងទី៣-ឈ្មោះ អៃ សាវិន ហៅចក់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ រីឯវត្ថុតាងដកហូតបានរួមមាន ​កាំបិតផ្គាក់ដងឬស្សីចំនួន០១ និងកណ្តៀវខ្វែវដងឬស្សីចំនួន០១ ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការរៀបរាប់របស់ជនរងគ្រោះ កន្លងមកនៅក្នុងឃ្លាំងដីចម្ការរបស់គាត់ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ​តែងតែបាត់ដែក និងចេកជាច្រើនតែមិនដែលចាប់បានម្តងណាឡើយ ។ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម៉ោង ០៦និង៣០នាទី ជនរងគ្រោះបានចេញមកពីធ្វើការមកដល់ដីចម្ការរបស់ខ្លួនស្រាប់តែឃើញទ្វាររបងដីចម្ការមានគេកាត់សោរ ហើយបានបាត់ដែក ម៉ូទ័រកាត់ដែក ម៉ូទ័រស្វាន និងផ្លែចេកជាច្រើនស្ទងមិនដឹងនរណាលួចយក ។ ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ដើម្បីឲ្យជួយស្រាវជ្រាវរកជនសង្ស័យ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ទើបកម្លាំងប៉ុស្តិ៍ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួ ន២នាក់ យកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ។

    តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អៃ សាវ៉េត បានសារភាពប្រាប់សមត្ថិច្ច​ថា រូបខ្លួនពិតជាបានយកសម្ភារៈមួយចំនួនដែលឈ្មោះ អៃ សាវិន ត្រូវជាបងបង្កើតលួចរបស់គេយកឲ្យខ្លួនលក់ប្រាកដមែន ។ ចំណែក​ជនសង្ស័យឈ្មោះ លី ហេង ភេទស្រីអាយុ ១៩ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចសម្ភារៈរបស់គេប្រាកដមែន ។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.