Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    សន្តិសុខសង្គម

    បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ

    May 30, 20258 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល៖ បុរសសន្តិសុខវ័យចំណាស់ម្នាក់បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច បន្ទាប់ពីប្រទះឃើញតុគិតលុយនៅកន្លែងធ្វើការរបស់គាត់ត្រូវជនមិនស្គាល់មុខវាយបំផ្លាញ។ ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី ២៩ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៩:៣០ នាទីព្រឹក នៅចំណុចភោជនីយដ្ឋានទុកចោលមួយកន្លែង ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

    ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ គ្រឿង រឿង ភេទប្រុស អាយុ ៧៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅបច្ចុប្បន្នភូមិកោះតូច សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ពុំ ផាន់និត ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិកោះតូច សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តិ៍ទឹកនោមជនសង្ស័យរកសារធាតុញៀន ដែលបង្ហាញលទ្ធផលវិជ្ជមាន (+).

    សម្ភារៈដែលរងការខូចខាតក្នុងករណីនេះគឺ តុថ្មសម្រាប់គិតលុយចំនួន ០១។ រីឯវត្ថុតាងដែលសមត្ថកិច្ចចាប់យកពីជនសង្ស័យឈ្មោះ ពុំ ផាន់និត រួមមាន៖ កាំបិតផ្កាក់ចំនួន ០១ និង គល់ឫស្សីចំនួន ០១។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៩:៣០ នាទីព្រឹក ជនរងគ្រោះឈ្មោះ គ្រឿង រឿង បានចេញពីផ្ទះជិះកង់ទៅធ្វើការ។ ពេលទៅដល់កន្លែងធ្វើការ គាត់បានឃើញសម្ភារៈក្នុងកន្លែងធ្វើការរបស់គាត់មានសភាពខូចខាត ប៉ុន្តែមិនទាន់បានចូលទៅខាងក្នុងមើលទេ។ គាត់ក៏បានជិះកង់ហួសទៅមើលចៅដាំចេក។ ពេលគាត់មើលចៅដាំចេករួច ក៏បានជិះកង់ត្រឡប់មកមើលក្នុងកន្លែងធ្វើការវិញ គាត់បានឃើញតុថ្មសម្រាប់គិតលុយដែលគាត់ជាអ្នកមើលការខុសត្រូវនោះ ត្រូវបានឈ្មោះ ពុំ ផាន់និត យកកាំបិតផ្កាក់ និងគល់ឫស្សីទៅវាយកម្ទេច។ ដោយឃើញសម្ភារៈបានខូចខាតបែបនេះ គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះឧកញ៉ាតី។

    បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ពុំ ផាន់និត មកធ្វើការសាកសួរតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ពុំ ផាន់និត បានសារភាពថា ខ្លួនពិតជាបានវាយកម្ទេចសម្ភារៈរបស់ជនរងគ្រោះចំនួនពីរលើកពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.