Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    • នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    • បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    • សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ
    • នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន
    • ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ
    • ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់
    • ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » លម្អិត៖ ជិះម៉ូតូពេលយប់ធ្លាក់ចូលក្នុងស្ទឹងព្រែកហូរ ​រាវរកអស់ ១៩ម៉ោង ទើបរកឃើញសព​ជាប់មងអ្នកនេសាទ

    លម្អិត៖ ជិះម៉ូតូពេលយប់ធ្លាក់ចូលក្នុងស្ទឹងព្រែកហូរ ​រាវរកអស់ ១៩ម៉ោង ទើបរកឃើញសព​ជាប់មងអ្នកនេសាទ

    Updated:October 21, 202419 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    បុរស​ម្នាក់បានជិះម៉ូតូត្រឡប់មកផ្ទះ ក្នុងពេលយប់ងងឹត និងមាន​ធ្លាក់ភ្លៀងធ្លាក់ផងនោះ ​ក៏ជ្រុលទៅបុកបង្គោលថ្មសសររបាំងមាត់សណ្តរស្ទឹងព្រែកហូរ ធ្លាក់ចូលក្នុងទឹក ត្រូវបានអាជ្ញាធរជួយអន្តរាគមន៍រាវរក​អស់ ១៩ម៉ោង ទើបរកឃើញសពជនរងគ្រោះជាប់មងអ្នកនេសាទត្រី កាលពីវេលាម៉ោង ១៥.៥០នាទីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ នៅចំណុចសណ្តរស្ទឹងភូមិព្រែករាំង(១) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    លោក យ៉ាវ ឡេង ចៅសង្កាត់កំពង់សំណាញ់បានប្រាប់អោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ ហេង គឹមហាក់ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    លោកចៅសង្កាត់បន្តទៀតថា តាមការបំភ្លឺរបស់ឈ្មោះ សុខ ពេជ្រចិន្តា ជាប្រពន្ធជនរងគ្រោះ មុនពេលកើតហេតុ ប្តីរបស់គាត់ បានជួបជុំពិសារស្រាបៀរជាមួយកម្មករដូចគ្នា តាំងពីម៉ោង ០១ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ រហូតដល់ម៉ោង ២០.៣០នាទីយប់ ទើបជិះម៉ូតូម៉ាក DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AD- 7771 ត្រឡប់មកផ្ទះជួលវិញនៅនៅភូមិព្រែករាំង (១) លុះជិះមកដល់ចំណុចកើតហេតុ គឺជាផ្លូវកោងក្បែរសណ្តរស្ទឹងព្រែកហូរ និងងងឹតទៀតផង បានធ្វើឲ្យជនរងគ្រោះដែលមានស្ថានភាពស្រវឹងផង ជិះត្រង់ទៅមុខបុកបង្គោលសសរសណ្តរស្ទឹងបាក់មួយដើម ហើយក៏ធ្លាក់ទាំងជនរងគ្រោះ និងម៉ូតូចូលក្នុងបាតទឹកស្ទឹងតែម្តង ភ្លាមៗ​អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ធ នាំគ្នាមកមើល ឃើញម៉ូតូនៅក្នុងទឹកស្ទឹង កម្លាំងក៏បានចុះជួយអន្តរាគមន៏រាវរកយកបានតែម៉ូតូ ឯជនរងគ្រោះត្រូវបាត់ខ្លួន រកមិនឃើញ ។

    លោកចៅសង្កាត់ បានឲ្យដឹងបន្ថែមទៀតថា ការរាវរកនៅតែបន្តរហូតព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ក៏មានវត្តមានឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទ​បានចុះអន្តរាគមន៍ចាត់ចែងជួលទូកប្រើម៉ាស៊ីនខ្យល់ហ៊ឹបរាវរកជនរងគ្រោះនៅក្នុងទឹកស្ទឹង ដោយដំបូងរកឃើញ វិទ្យុទាក់ទង និងក្រោយបន្តិចរកឃើញទូរស័ព្ទរបស់ជនរងគ្រោះ តែមនុស្សនៅមិនទាន់រកឃើញនៅឡើយ ។ រហូតដល់ម៉ោង ១៥.៥០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ អ្នកនេសាទត្រីក្នុងស្ទឹងបានរកឃើញសពជនរងគ្រោះ ដោយដៃជនរងគ្រោះបានជាប់មងរបស់គាត់ មានចម្ងាយពីទីតាំងកើតហេតុ ប្រហែល ៨០០ម៉ែត្រ រួចក៏ទាញសពយកមកក្បែរមាត់ច្រាំងព្រែក និងផ្តល់ដំណឹងដល់ អាជ្ញាធរ និងសមត្ថកិច្ច ចុះពិនិត្យនិងធ្វើកោសលវិច្ច័យ ។

    យោងតាមការពិនិត្យរបស់ក្រុម​គ្រូពេទ្យ និងជំនាញ ​ជនរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកស្លាប់ (គ្រោះថ្នាក់ចរាចរណ៏ជិះម៉ូតូធ្លាក់ទឹក) និងក៏បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

    ពាក់ព័ន្ធនឹងហេតុការណ៍ដ៏អកុសលនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានចូលរួមថវិការចំនួន ១លានរៀលដល់ភរិយានៃសព ។ ចំណែកលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ និងលោក យ៉ាវ ឡេង ចៅសង្កាត់កំពង់សំណាញ់បានផ្តល់ប្រាក់ ១លានរៀល ដល់ក្រុមការងារហ៊ឹបទឹក និងប្រាក់ ៦ម៉ឺនរៀល ជូនម្ចាស់មងអ្នកនេសាទត្រី ៕ ​

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.