Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    • នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    • បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    • សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ
    • នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន
    • ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ
    • ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់
    • ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់

    ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់

    581 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    ក្រុមក្មេងទំនើងមួយក្រុមធំមានគ្នាប្រមាណជិត ២០នាក់ ប្រដាប់ដោយកាំបិត ដុំថ្ម និងញញួរ បានធ្វើសកម្មភាពយ៉ាងកម្រោល ចូលទៅវាយប្រហារក្រុមអតិថិជន និងកម្ទេចទ្រព្យសម្បត្តិនៅតូបលក់ដូរមួយកន្លែងដែលបើកម្ភៃបួនម៉ោង ស្ថិតក្នុងឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យម៉ូតូរបស់អតិថិជនចំនួនពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

    ក្រោយពីមានការស្រាវជ្រាវ សមត្ថកិច្ចនគរបាលស្រុកស្អាងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ៣នាក់។ ហេតុការណ៍អំពើហិង្សានេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ហើយការឃាត់ខ្លួនជនសង្ស័យមួយចំនួនបានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកស្អាងដែលទទួលបាននៅថ្ងៃទី២៦ ខែឧសភា បានឲ្យដឹងថា នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ២២ និង ៥៥នាទី អ្នកស្រី វ៉ាន់ ថា អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ម្ចាស់តូប) រស់នៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល កំពុងធ្វើអាជីវកម្មរបស់ខ្លួន។ ខណៈនោះ មានក្រុមអតិថិជនចំនួន ៦នាក់រួមមាន៖ ១-ឈ្មោះ នឿន វិច្ឆិកា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបកម្មករ រស់នៅឃុំព្រែកអំបិល ស្រុកស្អាង, ២-ឈ្មោះ សុភ័ក្រ្ក យ៉ាប៉ាតាវី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅឃុំព្រែកអំបិល ស្រុកស្អាង, ៣-ឈ្មោះ ឆាយ ម៉េងហួរ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅឃុំព្រែកអំបិល ស្រុកស្អាង, ៤-ឈ្មោះ រិន ស្រីគីម ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរកសិករ រស់នៅឃុំព្រែកអំបិល ស្រុកស្អាង, ៥-ឈ្មោះ វុទ្ធ វីន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបកម្មករ រស់នៅឃុំព្រែកអំបិល ស្រុកស្អាង, និង ៦-ឈ្មោះ លួត រ៉ាយុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកសិករ រស់នៅឃុំកោះខែល ស្រុកស្អាង បានជិះម៉ូតូចំនួន ២គ្រឿងចូលមកទិញភេសជ្ជៈ និងមីដើម្បីទទួលទាន។

    ភ្លាមៗនោះ ក៏មានក្រុមក្មេងទំនើងមួយក្រុមធំ មានគ្នាប្រហែល ២០នាក់ ជិះម៉ូតូប្រមាណ ៨គ្រឿង ដោយមានកាន់កាំបិត ដុំថ្ម និងញញួរ បានមកដល់ ហើយបានចូលធ្វើសកម្មភាពគប់ដុំថ្ម ប្រើកាំបិតកាប់ និងញញួរវាយទៅលើក្រុមជនរងគ្រោះទាំង ៧នាក់ (រួមទាំងម្ចាស់តូប) និងម៉ូតូរបស់ពួកគេ បង្កឲ្យមានការភ្ញាក់ផ្អើល។ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់អស់។

    សកម្មភាពនេះបានបណ្តាលឲ្យម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ កណ្ដាល1U-2462 និងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្ដាល1AF-0187 របស់អតិថិជនរងការខូចខាត (ម៉ូតូមួយគ្រឿងខូចខាតទាំងស្រុង) ហើយផ្លាកលេខម៉ូតូមួយគ្រឿងត្រូវបានក្រុមជនល្មើសកាប់យកទៅបាត់ ព្រមទាំងមានការបាត់បង់សាំងចំនួន ៥ដបផងដែរ។

    បន្ទាប់ពីទទួលបានពាក្យបណ្ដឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុកកោះធំ និងក្រុងសំពៅពូន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់។ ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ ១-ឈ្មោះ លន វីរៈបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មិនមានមុខរបរពិតប្រាកដ រស់នៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល (លទ្ធផលតេស្តទឹកនោមរកសារធាតុញៀនៈ អវិជ្ជមាន)។ ២-ឈ្មោះ សារ៉ាត់ ស្រីនីត ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការក្នុង KTV រស់នៅសង្កាត់កំពង់កុង ក្រុងសំពៅពូន ខេត្តកណ្ដាល (លទ្ធផលតេស្តទឹកនោមរកសារធាតុញៀនៈ អវិជ្ជមាន)។ ៣-ឈ្មោះ ស៊ វុត្ថា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មិនមានមុខរបរពិតប្រាកដ រស់នៅឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

    យោងតាមចម្លើយសារភាពរបស់ឈ្មោះ សារ៉ាត់ ស្រីនីត បានឲ្យដឹងថា បក្សពួករបស់ខ្លួនពិតជាបានធ្វើសកម្មភាពកាប់គប់វាយទៅលើម៉ូតូរបស់ជនរងគ្រោះ និងយកដុំឥដ្ឋគប់ចូលក្នុងតូបលក់ដូរពិតប្រាកដមែន ហើយរូបនាងបានយកទូរស័ព្ទថតវីដេអូសកម្មភាពនោះ ចែកចាយឲ្យមិត្តភ័ក្តិមើល។ ចំណែកឈ្មោះ លន វីរៈបុត្រ បានសារភាពថា ខ្លួនពិតជាបានជិះម៉ូតូឌុបមិត្តភ័ក្តិរបស់ខ្លួនដែលបានធ្វើសកម្មភាពកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះ និងបានឃើញការយកដុំឥដ្ឋគប់ចូលក្នុងតូបលក់ដូរពិតប្រាកដមែន តែខ្លួនមិនបានចុះពីលើម៉ូតូធ្វើសកម្មភាពដោយផ្ទាល់នោះទេ។

    សមត្ថកិច្ចកំពុងបន្តស្វែងរកបក្ខពួកដែលនៅសេសសល់ រួមមាន៖ ឈ្មោះ មុត មី ភេទប្រុស អាយុ ២០ឆ្នាំ (មេក្លោង), ឈ្មោះ វាស្នា សំណាង (ហៅឆេន) ភេទប្រុស អាយុ ១៦ឆ្នាំ, ឈ្មោះ លីដា ផារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ វី សុងហ៊ី (ហៅវ៉េវ) ភេទប្រុស អាយុ ១៥ឆ្នាំ, ឈ្មោះ ខេង ហ៊ុនឆេង ភេទប្រុស អាយុ ២៦ឆ្នាំ, ឈ្មោះ លុយ សុខជា ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ វឿន មករា (ហៅមះ) ភេទប្រុស អាយុ ២០ឆ្នាំ, ឈ្មោះ វ៉ុន វីត ភេទប្រុស អាយុ ១៧ឆ្នាំ, ឈ្មោះ រ៉ា អាយុប្រហែល ១៧ឆ្នាំ និងបក្ខពួកមួយចំនួនទៀតដែលមិនស្គាល់អត្តសញ្ញាណ។

    បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ដែលឃាត់ខ្លួនបាន កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

     

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.