កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ស្រាវជ្រាវឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកប៊ីតរបស់ជនរងគ្រោះទុកនៅមុខផ្ទះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះមានឈ្មោះ ប៉ា ឆៃណា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅនៅភូមិ-ឃុំ កើតហេតុ ។ ចំណែកជនសង្ស័យមានគ្នាពីរនាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ឈ្មោះ សែ គីមម៉េង ហៅអេង ហៅស្រេង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអូសម៉ូតូម៉ាកប៊ីត ពណ៌សលាយក្រហម សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ 1U-4400 មកទុកមុខផ្ទះ ហើយដើរមកក្នុងផ្ទះដើម្បីកឹបសោរទ្វាភ្លាមនោះ ជនសង្ស័យមានគ្នាពីរនាក់ប្រុស ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ម្នាក់ស្លៀកខោខៅប៊យជើងវែង អាវយឺតដៃវែង ចុះពីម៉ូតូដើរមកលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង ។
ក្រោមបញ្ជាផ្ទាល់ដឹកនាំ និងចង្អុលការផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នគរបាលស្រុកសំរោងទង ចំណាត់ការបញ្ជាតាមប្រព័ន្ធបញ្ជាទាក់ទងរបស់សមត្ថកិច្ចនគរបាលបន្ទាន់ ( hotline SS ) នៅវេលាម៉ាងប្រមាណ ១១និង៣០នាទី រយៈពេល ៦០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយប៉ុស្ដិ៍ត្រពាំងគង និងប៉ុស្ដិ៍រលាំងគ្រើល បានឃាត់ឈ្មោះ សែ គីមម៉េង ដកហូតម៉ូតូ មួយគ្រឿង ម៉ាកប៊ីត ពណ៌ស ក្រហម សេរីឆ្នាំ២០១៩ ជាម៉ូតូរបស់ជនរងគ្រោះ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាដកមែន រីឯបក្សពួកម្នាក់ទៀតបានរត់គេចខ្លួន ។ ករណីខាងលើសមត្ថកិច្ចជំនាញបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី ។


