Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » មហាជនរង់ចាំមើល តើមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកណ្តាល ចាត់វិធានការច្បាប់ទៅលើសំណង់ដែល​រំលោភចូលដីចំណីទន្លេនៅសង្កាត់ស្វាយរលំ ដែរឬទេ ?
    សន្តិសុខសង្គម

    មហាជនរង់ចាំមើល តើមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកណ្តាល ចាត់វិធានការច្បាប់ទៅលើសំណង់ដែល​រំលោភចូលដីចំណីទន្លេនៅសង្កាត់ស្វាយរលំ ដែរឬទេ ?

    December 2, 2023Updated:December 2, 20235,824 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    មកដល់ពេលនេះ សំណងរឹងអត់ច្បាប់មួយកន្លែង នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានសាងសង់​រំលោភចូលដីទន្លេយ៉ាងអណាធិបតេយ្យនោះ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញចុះទៅផ្អាកហាមឃាត់មិនឲ្យធ្វើសកម្មភាពបន្តទៀត ដោយតម្រូវឲ្យម្ចាស់សំណង់ដាក់ពាក្យស្នើសុំច្បាប់សិន ។

    មហាជនបានសម្តែងការងឿងឆ្ងល់ថា សំណង់ខាងលើបានសង់រំលោភចូលដីទន្លេយ៉ាងច្បាស់ក្រឡែត ហើយក៏គ្មានច្បាប់ឯណាអនុញ្ញាតឲ្យសាង់សង់លើដីចំណីទន្លេដែរ ហេតុអ្វីបានជា​អាជ្ញាធរ និងមន្ត្រីជំនាញមិនចាត់វិធានការឲ្យម្ចាស់សំណង់រុះរើទៅ នៅឲ្យម្ចាស់ស្នើសុំច្បាប់ធ្វើអ្វី ? ឬមួយវិធានការច្បាប់អនុវត្តបានតែលើរាស្ត្រសាមញ្ញគ្មានប្រាក់ គ្មានអំណាច ? ហើយតិចលមានអីៗនៅពីក្រោយទេដឹង ?

    ពាក់ព័ន្ធនឹងករណីនេះ លោក ហេង រិទ្ធ ​ជាមន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្តកណ្តាល បានប្រាប់អង្គភាពសារព័ត៌មាន The Real យើងឲ្យដឹង កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ថា សំណង់ខាងលើ បច្ចុប្បន្ន ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ ចុះទៅផ្អាករួចហើយ ដោយតម្រូវឲ្យម្ចាស់សំណង់ដាក់ពាក្យស្នើសុំច្បាប់សាងសង់ ចំពោះវិធានការយ៉ាងណា រង់ចាំថ្នាក់ដឹកនាំ​ជាអ្នកសម្រេច លោកមិនអាចឆ្លើយបានទេ ។

    សូមរម្លឹកថា យោងតាមអនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពី ការគ្រប់គ្រងអាងទន្លេ នៅក្នុងមាត្រា៨ បានកំណត់យ៉ាងច្បាស់ថា ការសង់សង់សំណង់គឺត្រូវមានរយៈចម្ងាយ ៥០ម៉ែត្រ គិតចាប់ពីមាត់ច្រាំងទន្លេ ប៉ុន្តែបើមើលទៅសំណង់ឥតច្បាប់ខាងលើ គឺសង់រំលោភចូលដីចំណីទន្លេតែម្តង ហេតុអ្វីអាជ្ញាធរ នៅតម្រូវឲ្យម្ចាស់សំណង់ស្នើសុំច្បាប់ទៀត ឬក៏អាជ្ញាធរខេត្តកណ្តាល អាចចេញ​ច្បាប់​អនុញ្ញាតិឲ្យសាងសង់បំពាននឹងនុក្រឹត្យបាន ?

    ទោះជាយ៉ាងណា មហាជនកំពុងទន្ទឹងរង់ចាំមើលថា តើអាជ្ញាធរ និងមន្ត្រីជំនាញ ចាត់វិធានការ​ចាត់វិធានការច្បាប់ទៅលើសំណង់​រំលោភដីចំណីទន្លេដែរឬទេ ព្រោះបើតាមលោកចៅសង្កាត់ស្វាយរលំ បានប្រាប់អង្គភាពសារព័ត៌មានយើងថា សំណង់របៀបនេះ មិនមែនមានតែនៅមូលដ្ឋានសង្កាត់ស្វាយរលំទេ គឺមានស្ទើរតែទាំងអស់ទៅហើយ ​នៅក្នុងក្រុងតាខ្មៅ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.