Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅស្រុកអង្គស្នួល ដកហូតបានម៉ាទឹកកក ៦កញ្ចប់
    សន្តិសុខសង្គម

    ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅស្រុកអង្គស្នួល ដកហូតបានម៉ាទឹកកក ៦កញ្ចប់

    June 23, 202520 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល: កម្លាំងនគរបាលស្រុកអង្គស្នួល បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយឃាត់ខ្លួនជនសង្ស័យប្រុស ៥នាក់ ដែលមានសារធាតុញៀនក្នុងទឹកនោម (+) ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១៧:៣០នាទីល្ងាច ថ្ងៃទី២២ មិថុនា ២០២៥ នៅចំណុចភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ ដែលឃាត់ខ្លួនបានមាន៖ ១-ឈ្មោះ អុន សំនាង ហៅឆ្លាំង (ប្រុស, ២៥ឆ្នាំ) មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល (ធ្លាប់ប្រើប្រាស់ប្រហែល ៣ឆ្នាំ និងលក់ប្រហែល ៤ខែ) ដែលធ្លាប់ជាប់មណ្ឌលស្ដារនីតិសម្បទាឱកាសខ្ញុំ ១លើករយៈពេល ៦ខែ, ២-ឈ្មោះ ភឿង សុភ័ណ្ឌ (ប្រុស, ១៦ឆ្នាំ) មុខរបរកម្មកររោងចក្រ រស់នៅភូមិខ្ចៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ធ្លាប់ប្រើប្រាស់ប្រហែល ៤ខែ និងលក់ប្រហែល ៣ខែ), ៣-ឈ្មោះ សេង រក្សា ហៅហ៊ីង (ប្រុស, ១៧ឆ្នាំ) មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល (ធ្លាប់ប្រើប្រាស់ប្រហែល ៣ឆ្នាំ) ដែលធ្លាប់ជាប់ពន្ធនាគារ ១លើករយៈពេល ១ឆ្នាំពីបទលួច, ៤-ឈ្មោះ ផង់ ផាន់ណា (ប្រុស, ១៨ឆ្នាំ) មុខរបរកម្មកររោងចក្រ រស់ភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល (ធ្លាប់ប្រើប្រាស់ប្រហែល ៥ខែ), និង ៥-ឈ្មោះ ធឹម គ្រឹត (ប្រុស, ២១ឆ្នាំ) មុខរបរកម្មកររោងចក្រ រស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ធ្លាប់ប្រើប្រាស់ប្រហែល ៦ខែ)។

    ចំណែកវត្ថុតាងដកហូតសរុបរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ៦កញ្ចប់តូច ទម្ងន់ ០,៤៧ក្រាម, ទូរស័ព្ទដៃ ២គ្រឿង ម៉ាក Oppo ពណ៌ទឹកប្រាក់ ១គ្រឿង និងម៉ាក Nokia ចុចពិល ពណ៌ខ្មៅ ១គ្រឿង, ម៉ូតូ ២គ្រឿង ម៉ាក Suzuki NEX ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GS-3101 និងម៉ាក Honda DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខភ្នំពេញ 1KN-3472, ដែកកេះ ២ និងបំពង់កែវ ២។

    លោកអធិការបានបញ្ជាក់ពីសភាពហេតុថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍ចូលទៅក្នុងកម្មវិធី NoDrug ពាក់ព័ន្ធករណីគ្រឿងញៀននៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ និងប៉ុស្តិ៍បែកចាន បានចុះទៅដល់គោលដៅធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានទាំង ៥នាក់។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ភឿង សុភ័ណ្ឌ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកបានទិញថ្នាំញៀនម៉ាទឹកកក ១កញ្ចប់តូច តម្លៃ ២០.០០០រៀល ពីឈ្មោះ អុន សំនាង ហៅឆ្លាំង យកទៅលក់ឲ្យគេ។ ចំពោះឈ្មោះ អុន សំនាង ហៅឆ្លាំង បានឆ្លើយថា ខ្លួននិងបក្ខពួកបានទិញថ្នាំញៀនម៉ាទឹកកកពីមុខសញ្ញាមិនស្គាល់ ១កញ្ចប់ តម្លៃ ៤០.០០០រៀល ហើយយកមករំលែកលក់បន្ត។

    បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.