Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    • នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    • បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    • សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ
    • នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន
    • ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ
    • ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់
    • ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » ឆ្កឹះសោទ្វារផ្ទះពលរដ្ឋចូលលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចប្រទះឃើញ ក្របួចជាប់ ៣នាក់

    ឆ្កឹះសោទ្វារផ្ទះពលរដ្ឋចូលលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចប្រទះឃើញ ក្របួចជាប់ ៣នាក់

    Updated:February 15, 202422 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    ជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆ្កឹះសោទ្វារផ្ទះរបស់ប្រជាពលរដ្ឋ ចូលទៅលួចទ្រព្យសម្បត្តិ ស្របពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពើក កំពុងល្បាតប្រទះឃើញ ដេញតាមក្របួចជាប់ ៣នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ២រំលងអធ្រាត្រ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

    ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ចាំង សុខវេង ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនសង្ស័យ មានគ្នា ៤នាក់ ក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបាន ៣នាក់ ទី១-ឈ្មោះ ឃឹម វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ស្នាក់នៅភូមិមានជ័យទី១ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុក្នុងទឹកនោម), ទី២-ឈ្មោះ វណ្ណី លាប ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ស្នាក់នៅភូមិមានជ័យទី១ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុក្នុងទឹកនោម) និងទី៣-ឈ្មោះ ផាន់ សុភ័ត្ត្រ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ស្នាក់នៅភូមិភ្នៀត សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុក្នុងទឹកនោម) ។

    ចំពោះវត្ថុតាងដកហូតបានពីជនសង្ស័យរួមមាន៖ ម៉ូតូចំនួនពីរគ្រឿង ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, ទូរសព្ទដៃ មួយគ្រឿង ម៉ាក OPPO A83 ពណ៌ទឹកមាស (ជារបស់ជនសង្ស័យ), ដែកសរសៃសម្រាប់ឆ្កឹះសោចំនួន ០១ដើម, សោខ្វែងមុខ៣ ចំនួន០១, កូនដង្កាប់ចំនួន០១, ទូណឺវីសចំនួន ០១ដើម, កូនពិលចំនួន០១, កូនកាបូបដាក់លុយចំនួន០៣ (ជារបស់ជនសង្ស័យ) និងម៉ូទ័រសម្រាប់កោរពុកមាត់ចំនួន០១គ្រឿង, នាឡិកាដៃចំនួន០៦គ្រឿង, ឆ្នាំងសាកកុំព្យូទ័រចំនួន០១ (ជារបស់ជនរងគ្រោះ យកបានមកវិញ) ។

    សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានចេញល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្ទះជនរងគ្រោះស្រាប់តែឃើញជនសង្ស័យ ០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿង បានធ្វើសកម្មភាពឆ្កឹះសោចាក់ទ្វារផ្ទះរបស់ជនរងគ្រោះចូលទៅលួចទ្រព្យសម្បត្តិ ។ នៅពេលនោះកម្លាំងប៉ុស្តិ៍ពើក ក៏បានទៅសួរនាំស្រាប់តែជនសង្ស័យទាំង ០៤នាក់ បាននាំគ្នារត់គេចខ្លួនដោយបន្សល់នូវម៉ូតូ ០១គ្រឿង នៅកន្លែងកើតហេតុ បន្ទាប់មកជនសង្ស័យទាំង ០៤នាក់បានជិះម៉ូតូ ០១គ្រឿងទៀត (គ្នា០៤នាក់) ជិះរត់ទៅទិសខាងត្បូង ភ្លាមនោះកម្លាំងប៉ុស្តិ៍ពើក សហការជាមួយកម្លាំងផ្នែកជំនាញនគរបាលស្រុក កម្លាំងប៉ុស្តិ៍ព្រៃពួច និងកម្លាំងប៉ុស្តិ៍ក្រាំងម្កាក់ បានដេញឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ និងម៉ូតូ ០១គ្រឿងទៀត បន្ទាប់មកបាននាំខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបានស្រុកដើម្បីសួរនាំតាមនីតិវិធីច្បាប់ ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ និងបក្ខពួកបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆ្កឹះសោទ្វារផ្ទះចូលលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.