Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » គំរាមសម្លាប់ប្អូនស្រី! បងប្រុសនៅស្រុកស្អាងត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយគប់បន្ទះក្ដារ និងដុំថ្មបំបែកបង្អួចផ្ទះ
    សន្តិសុខសង្គម

    គំរាមសម្លាប់ប្អូនស្រី! បងប្រុសនៅស្រុកស្អាងត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយគប់បន្ទះក្ដារ និងដុំថ្មបំបែកបង្អួចផ្ទះ

    August 7, 202526 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ បុរសម្នាក់ជាបងប្រុសបង្កើតត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគំរាមកំហែងរកកាប់សម្លាប់ និងដុតផ្ទះប្អូនស្រីរបស់ខ្លួន រួមទាំងយកបន្ទះក្ដារ និងដុំថ្មគប់បំបែកបង្អួចកញ្ចក់ផ្ទះថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ សីហា ២០២៥ វេលាម៉ោង ២០:៣៧នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅជិតផ្ទះរបស់ជនសង្ស័យ ក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា កន្លងមកជនសង្ស័យឈ្មោះ សួន សុខ (ប្រុស, ៤៨ឆ្នាំ) តែងតែគំរាមកំហែងរកកាប់សម្លាប់ និងដុតផ្ទះជនរងគ្រោះឈ្មោះ សួន ចាន់សុគន្ធា (ស្រី, ៣៥ឆ្នាំ) ជាប្អូនស្រីបង្កើតរបស់ខ្លួនជាញឹកញាប់។ លុះដល់ថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះកំពុងហៅកូនឲ្យចូលដេក ជនសង្ស័យបានខឹងហើយចោទថាប្អូនស្រីដេញខ្លួន។ ភ្លាមៗនោះ ជនសង្ស័យក៏បានយកបន្ទះក្ដារគប់ទៅលើជនរងគ្រោះតែមិនត្រូវ ក៏បន្តយកដុំថ្មគប់បំបែកបង្អួចកញ្ចក់ផ្ទះអស់ ១ផ្ទាំង រួមទាំងស្រែកគំរាមកំហែងរកកាប់សម្លាប់ និងដុតផ្ទះចោលទៀតផង។

    លោកអធិការបានបន្តថា នៅព្រឹកថ្ងៃទី៦ សីហា ២០២៥ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលឲ្យជួយអន្តរាគមន៍។ ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមានដុំថ្ម ១ដុំ និងបន្ទះក្ដារ ១ដើមយកមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សួន សុខ ដែលធ្លាប់ជាប់ពន្ធនាគារ ១លើកពីបទរំលោភសេពសន្ថវៈនោះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.