Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក កាវ ជាន  (GAO Jian) ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំ
    ព័ត៌មានជាតិ

    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក កាវ ជាន  (GAO Jian) ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ចិនដើម្បីផ្លាស់ប្ដូរការអប់រំ

    November 15, 20233 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ លោក កាវ ជាន (GAO Jian) ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរការអប់រំ និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

    ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ លោក កាវ ជាន និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ថ្លែងទៅកាន់ភាគីចិន ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសារទរខួបអនុស្សាវរីយ៍លេីកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលសមាគម បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្តែងការគួរសម និងរាយការណ៍ពីសកម្មភាពការងាររបស់សមាគមនាពេលកន្លងមក។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានោះ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានផ្ដល់ជូនអាហារូបករណ៍ ចំនួន ២៥០កន្លែង ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមរដ្ឋមន្រ្តីផងដែរ ។

    ថ្លែងក្នុងជំនួបពេលនោះ ឯកឧត្តមរដ្ឋមន្រ្តី  បានថ្លែងអំណរគុណចំពោះការផ្តល់អាហារូបករណ៍ និងបានជម្រាបជូន លោកប្រធានក្រុមប្រឹក្សាភិបាលសមាគម អំពីបេសកកម្ម ផែនការការងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូនភ្ញៀវអំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះពី “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ក្នុងគោលដៅឆ្លើយតប ទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.