Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ការឃាត់ខ្លួនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងបក្ខពួក គឺពាក់ព័ន្ធករណី​យកលុយ ៣ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង មិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទេ
    សន្តិសុខសង្គម

    ការឃាត់ខ្លួនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងបក្ខពួក គឺពាក់ព័ន្ធករណី​យកលុយ ៣ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង មិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទេ

    November 10, 2023Updated:November 10, 2023167 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ​​នាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានឲ្យដឹងថា៖​ «ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្សពួក​ ៤​ នាក់​ទៀត​ គឺមិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​ ប៉ុន្តែ​អាច​ពាក់ព័ន្ធ​បទល្មើស​កំហែង​យក​» ។

    នាយឧត្តមសេនីយ៍ អគ្គស្នងការរង បានឲ្យដឹងបន្តទៀតថា នៅ​ពាក់​កណ្ដាល​ខែ​ តុលា​ ឆ្នាំ​ ២០២៣​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ស្នើសុំ​គោលការណ៍​ លោកឧត្ដមសេនីយ៍​ឯក​ ឃីង​ សារ៉ាត់​ ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ចុះបង្ក្រាប​ជនជាតិ​ចិនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ លុះចាប់​ឃាត់ខ្លួន​មក​ ជនជាតិ​ចិនទាំងនោះ​ គ្មាន​ភស្តុតាង​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទេ​ ។ បន្ទាប់​ពី​ឆែកឆេរ​គ្មាន​ភស្តុតាង​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បានសុំគោលការណ៍​លោក​ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ អនុញ្ញាតឲ្យ​ត្រលប់​ទៅវិញ​ លោក​ប្រធានមន្ទីរ​បាន​ឯក​ភាព​តាមការ​ស្នើសុំ​ តែ​មិនបានឲ្យលោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ យកលុយ​ជនជាតិ​ចិនទេ​ ។ ចំណែក​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ទាមទារ​លុយ​ពី​ជនជាតិ​ចិនទាំងនោះ​ចំនួន​ ៣​ ម៉ឺន​ដុល្លារ​ ជាថ្នូរ​នឹងការ​ដោះលែង​ ដោយទៅយកលុយ​ដល់​ធនាគារ​ថែមទៀត​ផង​ ។ 

    នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឲ្យដឹងបន្ថែមទៀតថា ជនជាតិ​ចិនទាំងនោះ​បន្ទាប់​ពី​ប្រគល់​លុយឲ្យទៅ​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ និង​បក្សពួក​រួចហើយ​ ពួកគេ​ក៏​ប្ដឹង​មកថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ទាមទារ​រកយុត្តិធម៌​ ។ សរុប​សេចក្ដី​មក​ ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ និង​ បក្សពួក​ ៤​ នាក់​ មិនពាក់​ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទេ​ តែ​ពាក់ព័ន្ធ​បទល្មើស​ កំហែង​យ​ក​ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.