Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ចូលទិញស្រាបៀរ ២កំប៉ុង ម្ចាស់រវល់តែទៅយកស្បោងច្រកឱ្យ ឆក់ទូរសព្ទអាហ្វូនភ្នែកបីរត់ ចុងក្រោយជាប់ខ្នោះ
    សន្តិសុខសង្គម

    ចូលទិញស្រាបៀរ ២កំប៉ុង ម្ចាស់រវល់តែទៅយកស្បោងច្រកឱ្យ ឆក់ទូរសព្ទអាហ្វូនភ្នែកបីរត់ ចុងក្រោយជាប់ខ្នោះ

    February 16, 2024Updated:February 16, 20242 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ជនសង្ស័យម្នាក់ បានចូលទៅទិញស្រាបៀរចំនួន ២កំប៉ុង ខណៈដែលម្ចាស់រវល់តែទៅយកស្បោងច្រកឱ្យ ស្រាប់តែជនសង្ស័យរូបនេះឆ្លៀតឱកាស ឆក់ទូរសព្ទអាហ្វូនភ្នែកបីរបស់អ្នកលក់រត់បាត់ ក៏ត្រូវម្ចាស់ទូរសព្ទប្តឹងកម្លាំងអាវុធហត្ថឱ្យជួយឃាត់ខ្លួន ។

    ហេតុការណ៍ឆក់ទូរសព្ទដៃខាងលើ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះលក់ទំនិញចាប់ហួយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

    ជនសង្ស័យខាងលើ មានឈ្មោះ រ៉េត បាត់ ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ទួន ឃឹម ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

    មន្ត្រីអាវុធហត្ថបានឱ្យថា នៅវេលាកើតហេតុ មានជនសង្ស័យម្នាក់ បានចូលទៅទិញស្រាបៀពីរកំប៉ុង នៅចំណុចផ្ទះលក់ចាប់ហួយ ស្ថិតក្នុងភូមិ-ឃុំខាងលើ ខណៈដែលអ្នកលក់រវល់យកស្បោងច្រកស្រាបៀរឱ្យ ស្រាប់តែជនសង្ស័យរូបនេះ បានឆក់ទូរសព្ទ Iphone របស់អ្នកលក់ ហើយរត់គេចខ្លួនបាត់ ។

    ក្រោយទទួលបានពាក្យបណ្តឹងពីម្ចាស់ទូរសព្ទ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉េត បាត់ និងយកបានទូរសព្ទបានមកវិញនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.