Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី សរុប ៣០នាក់ ក្រោយបង្កអសន្តិសុខក្នុងក្រុងសៀមរាប
    សន្តិសុខសង្គម

    ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី សរុប ៣០នាក់ ក្រោយបង្កអសន្តិសុខក្នុងក្រុងសៀមរាប

    November 17, 20233 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ​កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនក្មេងទំនើង ២ក្រុម មានគ្នាសរុប ៣០នាក់ ក្រោយពេលដែលពួកគេបានបង្កហិង្សា ដោយយកដុំថ្ម និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក កាលពីវេលាម៉ោងជិត ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុច​មុខសណ្ឋាគារយីហោ ម៉ៅ ហ៊ាន ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

    សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា សហការ​ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះស្រាវជ្រាវ និងបាននាំខ្លួនក្មេងទំនើងទាំង ០២ក្រុម ដែលមានចំនួនសរុប ៣០នាក់ ស្រី០១នាក់ ដែលពាក់ព័ន្ធនិងករណីខាងលើមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

    សមត្ថកិច្ច បានបញ្ជាក់ថា តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង ០២ក្រុមខាងលើបានឆ្លើយសារភាពថា ពួកខ្លួនបានមានជម្លោះពាក្យសំដីជាមួយគ្នា ហើយបានយកដុំថ្ម និងមួកសុវត្ថិភាព គប់គ្នាទៅវិញទៅមកពិតមែន ។ ចំពោះក្រុមក្មេងទំនើងទាំងនេះ ត្រូវបានសមត្ថកិច្ចធ្វើ​កិច្ចសន្យាអប់រំណែនាំ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.