Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ជនសង្ស័យ ៣នាក់ ក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាត្រ យកប្រាក់ទិញថ្នាំញៀន
    សន្តិសុខសង្គម

    ជនសង្ស័យ ៣នាក់ ក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាត្រ យកប្រាក់ទិញថ្នាំញៀន

    May 29, 2024Updated:May 29, 20245 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ជនសង្ស័យ ៣នាក់ ត្រូវបានមន្រ្តីក្រុមប្រឹក្សា និងប្រជាការពារឃុំបែកចាន ស្រុកអង្គស្នួល ឃាត់ខ្លួននាំទៅកាន់សាលាអនុគណស្រុកអង្គស្នួល បកស្បង់ចីវរចេញ រួចប្រគល់ជូននគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួលចាត់ការតាមច្បាប់ ក្រោយពេលពួកគេបាននាំគ្នាកោរសក់ ស្លៀកស្បង់ចីវរ ក្លែងជាព្រះសង្ឃចេញដើរបិណ្ឌបាត្រ ដើម្បីយកលុយទៅទិញគ្រឿងញៀនប្រើប្រាស់ ។

    ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

    ជនសង្ស័យទាំង ៣នាក់ ខាងលើ ទី១-ឈ្មោះ ហង្ស ទូច អាយុ ៥៣ឆ្នាំ មានទីលំនៅ ភូមិខ្សាយ ឃុំត្រពាំងសុក្រំ ស្រុកដងទង់ ខេត្តកំពត ទី២-ឈ្មោះ ទ្រី វិចិត្រ អាយុ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត និងទី៣-ឈ្មោះ ម៉េង ទិត្យ អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងឃ្លាំង ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត ។

    ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន បាត្រចំនួន០៣, ថង់យាមចំនួន០៣ , ស្បង់ចីវរចំនួន៣កំប្លេ ប្រាក់ចំនួន ៨៩.៥០០រៀល (ប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំរយរៀល) ។

    នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅវេលាកើតហេតុ សមាជិកក្រុមប្រឹក្សាឃុំបែកចាន និងប្រជាការពារឃុំបានប្រទះឃើញលោកសង្ឃចំនួន ០៣អង្គ និមន្តបិណ្ឌបាត្រនៅចំណុចកើតហេតុខាងលើ ។ ដោយមានការសង្ស័យ ទើបសមាជិកក្រុមប្រឹក្សាឃុំបែកចាន និងប្រជាការពារឃុំ បាននិមន្តលោកសង្ឃទាំង ៣អង្គនេះ ទៅវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ដើម្បីសាកសួរព័ត៌មាន ។ ក្រោយមកក៏តេទូរសព្ទទៅសាលាអនុគណស្រុកអង្គស្នួល ភ្លាមនោះជំនួយការព្រះអនុគណស្រុក បានចុះទៅដល់ធ្វើការត្រួតពិនិត្យឃើញថា លោកសង្ឃទាំង ០៣អង្គនោះ គ្មានឯកសារសម្គាល់ខ្លួនជាសង្ឃ រួចបាននាំទៅសាលាអនុគណស្រុកអង្គស្នួល ស្ថិតនៅវត្តអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ធ្វើការដោះស្បង់ចីពរពីលោកសង្ឃទាំង ០៣អង្គនោះ និងបានរាយការណ៍មកកម្លាំងសមត្ថកិច្ចផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក ។ ក្រោយពីទទួលព័ត៌មាន ក៏បានសហការជាមួយកម្លាំងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍ក្រាំងម្កាក់ បានចុះទៅដល់សាលាអនុគណស្រុក ហើយបានធ្វើការប្រគល់-ទទួល ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ដើម្បីសាកសួរនាំបន្តតាមនិតិវិធីច្បាប់ ។

    តាមចម្លើយសារភាពរបស់ជនសង្ស័យ និងបក្ខពួកពិតជាបានគ្រងស្បង់ចីពរដោយគ្មានសិទ្ធិ (គ្មានឯកសារសម្គាល់ខ្លួនជាសង្ឃ) ហើយដើរបិណ្ឌបាត្រពិតប្រាកដមែន ដោយក្នុង ០១ថ្ងៃ បានប្រាក់ចំនួន ៧០.០០០៛(ប្រាំពីរម៉ឺនរៀល) ហើយចូលលុយគ្នាទិញថ្នាំញៀនដើម្បីប្រើប្រាស់ជាមួយគ្នា ។ ពួកខ្លួនបានប្រើប្រាស់ថ្នាំញៀនអស់រយៈពេល ០៥ទៅ០៦ខែ មកហើយ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.