Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ព្រោះរឿងកន្ទុយប្រាក់ ​៥ពាន់រៀល
    សន្តិសុខសង្គម

    បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ព្រោះរឿងកន្ទុយប្រាក់ ​៥ពាន់រៀល

    January 19, 202536 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    បុរសជាជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពី​បានគំរាមសម្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយផ្តើមចេញពីរឿង​កន្ទុយប្រាក់ ៥ពាន់រៀល ដែលហេតុការណ៍នេះ បាកើតឡើងកាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ ​នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។

    លោកវរសេនីយ៍ឯក រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្របានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះមានចំនួន ៣នាក់ ដែលទី១-ឈ្មោះ តុល ស្រីមុំ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ លក់ដូរ, ទី២-ឈ្មោះ ផាត ស៊ីថន ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ កសិករ និងទី៣-ឈ្មោះ ថ្លាង ព្រួញ ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរ រត់ផាស់ស្អាប់ ។ ជនរងគ្រោះទាំង ៣នាក់ ជាជនជាតិខ្មែរ មានទីលំនៅក្នុងភូមិ សង្កាត់កើតហេតុ ជាមួយគ្នា ។ ចំណែជនសង្ស័យ មានឈ្មោះ សឿង សុផល (ហៅធំ) ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ក្នុងភូមិសង្កាត់ជាមួយជនរងគ្រោះដែរ ។

    លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុពីរថ្ងៃ ដោយប្រពន្ធរបស់​ជនសង្ស័យ ជំពាក់ប្រាក់ស្ត្រីជាជនរងគ្រោះចំនួន ៨០ម៉ឺនរៀល ស្មើនឹង ២០០ដុល្លា ហើយជនសង្ស័យសួរស្ត្រីជាជនរងគ្រោះថា ចុះបើខ្លួនសងប្រាក់ចំនួន ២០០ដុល្លា ជំនួសប្រពន្ធ តើឲ្យលុយកន្ទុយប៉ុន្មានរៀល ? ស្ត្រីរងគ្រោះបានឆ្លើយថា ខ្ញុំឲ្យកន្ទុយ ៥ពាន់រៀល ! ពេលនោះស្រាប់តែជនសង្ស័យសុំទាលុយកន្ទុយចំនួន ៥ពាន់រៀល ជាមុន ហើយថា ចាំថ្ងៃក្រោយ ខ្លួនយកលុយចំនួន ២០០ដុល្លា មកសង តែស្ត្រីជាជនរងគ្រោះបានប្រាប់ទៅវិញថា ទាល់តែយកលុយ ២០០ដុល្លា មកសងខ្ញុំសិន ទើបខ្ញុំជូនលុយថ្លៃកន្ទុយ ៥ពាន់រៀល ។ លុះមកដល់វេលាកើតហេតុ ស្ថិតក្នុងស្ថានភាពស្រវឹង ជនសង្ស័យបានមកទារលុយពីជនរងគ្រោះចំនួន ៥ពាន់រៀលម្តងទៀត តែជនរងគ្រោះក៏នៅតែឆ្លើយដូចមុន​ ស្រាប់តែជនសង្ស័យបានស្រែកជេរ និងគំរាមកំហែងទៅលើជនរងគ្រោះម្តងហើយម្តងទៀតថា អញនឹងសម្លាប់ង៉ែងថ្ងៃនឹងឲ្យបាន !  ឮដូចនោះជនរងគ្រោះមានការភិតភ័យ ក៏បាន​ទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកអំពិល ។ ពេលឃើញជនរងគ្រោះទូរស័ព្ទប្តឹងសមត្ថកិច្ច ជនសង្ស័យក៏បានជិះម៉ូតូចេញទៅបាត់ទៅ ។

    លោកអធិការបានឲ្យដឹងបន្ថែមទៀតថា រហូតដល់វេលាម៉ោង ១៥និង៤០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះឈ្មោះ ថ្លាង ព្រួញ បានឮសម្លេងគ្ដាំងៗ ក៏​ចេញមកមើលនៅខាងក្រៅផ្ទះ ស្រាប់តែឃើញជនសង្ស័យ កំពុងឈរកាន់បំណែកឥដ្ឋការ៉ូ ពេលជនសង្ស័យឃើញជនរងគ្រោះ ក៏បានទម្លាក់បំណែកឥដ្ឋការ៉ូនោះចោល ហើយជនរងគ្រោះក៏សួរជនសង្ស័យថា ម្តេចបានជាធ្វើអញ្ចឹង ? ភ្លាមនោះ ជនសង្ស័យបានស្រែកជេរគំរាមកំហែងទៅលើជនរងគ្រោះ ហើយដកដែកជ្រុងដែលដោតសម្រាប់ទប់ទុយោទឹករបស់ជនរងគ្រោះ ឈ្មោះ ផាត ស៊ីថន យកមកបម្រុងវាយជនរងគ្រោះឈ្មោះ ថ្លាង ព្រួញ តែ ឈ្មោះ ថ្លាង ព្រួញ ក៏បានរត់ចូលទៅក្នុងផ្ទះ ពេលនោះជនសង្ស័យក៏បានយកដែកជ្រុងខាងលើនោះទៅវាយបំបែកទុយោទឹករបស់ជនរងគ្រោះឈ្មោះ ផាត ស៊ីថន បណ្តាលឲ្យបែកបាក់ទុយោហូរទឹកពេញដី រួចក៏ជិះម៉ូតូចេញទៅបាត់    ។

    ក្រោយកើតហេតុការណ៍រួច ជនរងគ្រោះទាំង ​៣នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល   ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចក៏បានចេញអន្តរាគមន៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿង សុផល ធ្វើការសាកសួ រនិងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្របន្តចាត់ការតាមនីតិវិធី៕ ​

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.