Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » មុខសញ្ញាលួចកាត់ខ្សែភ្លើងអង់តែនទូរស័ព្ទយ៉ាងសកម្ម ២នាក់ ត្រូវបានប៉ូលិសស្រុកអង្គស្នួល​ឃាត់ខ្លួន
    សន្តិសុខសង្គម

    មុខសញ្ញាលួចកាត់ខ្សែភ្លើងអង់តែនទូរស័ព្ទយ៉ាងសកម្ម ២នាក់ ត្រូវបានប៉ូលិសស្រុកអង្គស្នួល​ឃាត់ខ្លួន

    February 15, 2024Updated:February 15, 202416 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ជនសង្ស័យ ជាមុខសញ្ញាលួចកាត់ខ្សែភ្លើងអង់តែនទូរសព្ទ ចំនួន ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយពេលដែលពួកគេបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅចំណុចទីតាំងបង្គោលអង់តែនសេវ៉ាទូរសព្ទ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោងជាង ៣យប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង រស្មី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ មានគ្នា ៣នាក់ ក្នុងនោះ ត្រូវកម្លាំងនគរបាលខាត់ខ្លួនបាន ២នាក់ ទី១ ឈ្មោះ ឆុន វិរៈចេម ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងទឹកនោម) និងទី២-ឈ្មោះ ហ៊ុន សុផានិត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងមានជ័យ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀនក្នុងទឹកនោម) ។

    លោកអធិការបានឱ្យដឹងបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង៖ ខ្សែភ្លើងប្រហែលប្រវែង ៥០ម៉ែត្រ (របស់ជនរងគ្រោះទើបនឹងកាត់), ទូរសព្ទមួយគ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន, បារីបួនដើម, ម៉ូតូមួយគ្រឿង និងដែកថ្នាំងអំពៅមួយដើម ប្រវែង ០,៥០ម៉ែត្រ ។

    លោកអធិការបានឱ្យដឹងបន្ថែមថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៤ទាបភ្លឺ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានចេញល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យ ០២នាក់ អង្គុយលើម៉ូតូចំនួន ០១គ្រឿង ដោយមានការសង្ស័យទើបសួរនាំ និងត្រួតពិនិត្យ ក៏ឃើញមានឧបករណ៍ប្រើប្រាស់ថ្នាំញៀន ។ នៅពេលនោះស្រាប់តែមានបុគ្គលិកខាងក្រុមហ៊ុនសេវាអង់តែន (ជនរងគ្រោះ) បានមកដល់ ទើបដឹងថាមានការកាត់យកខ្សែភ្លើង ក៏រាយការណ៍ឱ្យសមត្ថកិច្ច បន្ទាប់មកបានសួរនាំជនសង្ស័យទើបឆ្លើយសារភាពថា ពួកខ្លួនមកមានគ្នា ០៣នាក់ ហើយខ្លួនពីរនាក់នៅចាំមើលផ្លូវ ចំណែកឈ្មោះ ទ្រី ហៅយួន បានចូលទៅធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះ ។ ក្រោយមកបាននាំខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបានស្រុកដើម្បីសួរនាំតាមនីតិវិធីច្បាប់ ។

    លោកអធិការបានបញ្ជាក់ថា កន្លងមកជនសង្ស័យ និងបក្ខពួកបានធ្លាប់ធ្វើសកម្មភាពកាត់យកខ្សែភ្លើងតាមបង្គោលអង់តែនចំនួនពីរលើកមកហើយ ពេលលួចបានឈ្មោះ ទ្រី ហៅយួន ជាអ្នកយកទៅលក់ បានលុយចែកគ្នាចាយ ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.