Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតគ្រឿងញៀន ១៤កញ្ចប់ ពី ២ទីតាំងផ្សេងគ្នា
    សន្តិសុខសង្គម

    នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតគ្រឿងញៀន ១៤កញ្ចប់ ពី ២ទីតាំងផ្សេងគ្នា

    September 26, 202518 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្លាំងនគរបាលក្រុងតាខ្មៅបានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលពាក់ព័ន្ធនឹងការជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៤កញ្ចប់ ទម្ងន់សរុប ៧,៤៩ក្រាម។ ការបង្ក្រាបនេះធ្វើឡើងនៅ ២ទីតាំងផ្សេងគ្នា ក្នុងថ្ងៃទី២៥ កញ្ញា ២០២៥ នៅសង្កាត់តាខ្មៅ និងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់មានឈ្មោះ យ៉ត រស្មី (ប្រុស, ២២ឆ្នាំ) និងឈ្មោះ ភាព វាសនា (ប្រុស, ២១ឆ្នាំ)។ ជនសង្ស័យទាំងពីរនាក់នេះមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+)។

    លោកអធិការបានបន្តថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋអំពីសកម្មភាពចែកចាយគ្រឿងញៀន លោកនាយប៉ុស្តិ៍នគរបាលតាខ្មៅបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងទី១ គឺក្រោយផ្សារកាច់ជ្រុង។ ពេលនោះ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យឈ្មោះ យ៉ត រស្មី ហើយបានឆែកឆេររកឃើញគ្រឿងញៀន ៨កញ្ចប់លាក់ក្នុងហោប៉ៅខោ។ ជនសង្ស័យបានសារភាពថា គ្រឿងញៀននេះជារបស់ឈ្មោះ ឌី ដែលបានយកមកផ្ញើឲ្យខ្លួនជួយលក់បន្ត។

    ដោយមានការសម្របសម្រួលពីលោកអធិការ កម្លាំងជំនាញបានបន្តប្រតិបត្តិការទៅទីតាំងទី២ ក្នុងភូមិស្ទឹងជ្រៅ ដែលជាផ្ទះរបស់ឈ្មោះ ឌី។ នៅទីនោះ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យឈ្មោះ ភាព វាសនា ហើយបានឆែកឆេររកឃើញគ្រឿងញៀន ៦កញ្ចប់ទៀត ដែលលាក់ក្នុងកញ្ចប់បារីក្នុងហោប៉ៅខោ។ ឈ្មោះ ភាព វាសនា ក៏បានសារភាពថា គ្រឿងញៀននេះជារបស់ឈ្មោះ ឌី ដែរ។

    វត្ថុតាងសរុបដែលដកហូតបានរួមមាន ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ១៤កញ្ចប់ (តូច ១៣កញ្ចប់, មធ្យម ១កញ្ចប់) ទម្ងន់សរុប ៧,៤៩ក្រាម, ទូរស័ព្ទម៉ាក Oppo ១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។

    បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួម និងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.