Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ​ក្មេងទំនើង ៤នាក់ ត្រូវបានឃាត់ខ្លួនយកមកអប់រំ ក្រោយ​នាំគ្នាជិះម៉ូតូលឿនៗបង្ក​ភាពចរចលពេញដងផ្លូវ​
    សន្តិសុខសង្គម

    ​ក្មេងទំនើង ៤នាក់ ត្រូវបានឃាត់ខ្លួនយកមកអប់រំ ក្រោយ​នាំគ្នាជិះម៉ូតូលឿនៗបង្ក​ភាពចរចលពេញដងផ្លូវ​

    August 19, 202413 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្រុមក្មេងទំនើង ៤នាក់ ក្រោយសម្រាកការងារ បានទូរស័ព្ទណាត់គ្នាជិះម៉ូតូដើរលេង ដោយជិះក្នុងល្បឿនលឿនរញ៉េរញ៉ៃពេញដងផ្លូវធ្វើឲ្យអ្នកដំណើរដ៏ទៃទៀតភ័យខ្លាច ចុក្រោយក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលព្រេជ ឃាត់ខ្លួនយកមកអប់រំរយៈពេល ៣៦ម៉ោង រួចអញ្ជើញអាណាព្យាបាលមកទទួលទៅអប់រំបន្តនៅផ្ទះ ​។

    ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២៤ ​នៅចំណុចផ្លូវកៅស៊ូភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

    ក្មេងទំនើងទាំង ៤នាក់ខាងលើ ​១-ឈ្មោះ សៀប ចាន់ដារ៉ា ហៅចេក ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល, ២-ឈ្មោះ រុំ សារ៉ន ហៅម៉ៅ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ, ៣-ឈ្មោះ ថុល មករា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទី៤-ឈ្មោះ ស្រឿន រតនា ហៅអ៊ីង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ​។

    ​បច្ចុប្បន្ន ក្មេងទំនើងទាំង ៤នាក់ ក្រោយធ្វើការ​អប់រំរយៈពេល ៣៦ម៉ោង នៅអធិការដ្ឋាននគរបាលស្រុក សមត្ថកិច្ចបាន​អញ្ជើញឪពុកម្តាយមកទទួលយកទៅអប់រំនៅផ្ទះបន្ត ៕ ​

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.