Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍កំពង់ភ្នំឃាត់ខ្លួន រួមនឹងគ្រឿងញៀន ៦កញ្ចប់
    សន្តិសុខសង្គម

    ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍កំពង់ភ្នំឃាត់ខ្លួន រួមនឹងគ្រឿងញៀន ៦កញ្ចប់

    August 19, 2024Updated:August 19, 20248 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្តាល៖ កាលពីវេលាម៉ោងប្រមាណ​ ១១យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤​ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានដើរល្បាតក្នុងភូមិសាស្ត្រឃុំកំពង់ភ្នំ លុះមកដល់ចំណុច​ផ្លូវរទេះចាស់ក្បែរផ្លូវជាតិ ០១ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក បានប្រទះឃើញជនសង្ស័យចំនួន ២នាក់ ​(ឈ្មោះ រិន សូណា ហៅ ឃុន ភេទប្រុស អាយុ ៣៨ ឆ្នាំ និងឈ្មោះ សាន ឈឿន ភេទប្រុស អាយុ ៣៧ឆ្នាំ) កំពុងឈរនៅក្បែរចិញ្ចើមផ្លូវ ដោយមានការសង្ស័យកម្លាំងបានសុំធ្វើការត្រួតពិនិត្យលើខ្លួនជនសង្ស័យ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០១ថង់ ស្មើនឹង ០៦កញ្ចប់តូច លាក់ក្នុងកញ្ចប់បារីដាក់ក្នុងហោប៉ៅខាងឆ្វេងរបស់ឈ្មោះ រិន សូណា រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត បន្ទាប់មកកម្លាំងក៏នាំខ្លួនជនសង្ស័យទាំង២នាក់ និង វត្ថុតាងបញ្ជូនមកអធិការដ្ឋានបន្តនីតិវិធី ។

    ក្រោយការសាកសួរ ឈ្មោះ រិន សូណា បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពី ឈ្មោះ ថន សុផល នៅចំណុចម្តុំផ្លូវកែងលេខ១៤ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ចំនួន ៥០.០០០៛(ប្រាំមុឺន)រៀល មករក្សាទុកដើម្បីលក់បន្ត ចំណែក ជនសង្ស័យឈ្មោះ សាន ឈឿន បានសារភាពថា នៅម៉ោងប្រហែល៧ព្រឹក ក្នុងថ្ងៃកើតហេតុ ឈ្មោះ រិន សូណា បានខ្ចីទូរស័ព្ទខ្លួនតេទាក់ទងទិញថ្នាំញៀនពីឈ្មោះ ថន សុផល ហើយបានឲ្យទូរស័ព្ទមកខ្លួនវិញ លុះដល់មុនម៉ោងកើត ខ្លួនបានដើរចេញពីផ្ទះទៅអង្គុយលេងនៅមុខច្រកចូលផ្លូវរទេះចាស់ (ផ្លូវចេញចូលផ្ទះ រិន សូណា) បន្ទាប់មក ឈ្មោះ រិន សូណា បានដើរចេញពីផ្ទះតាមផ្លូវរទេះមកជួបគ្នាហើយខ្លួនបានសុំបារីជក់ បន្ទាប់មកកម្លាំងប៉ូលិសបានមកដល់ឃាត់ខ្លួនសួរនាំ និងរកឃើញថ្នាំញៀននៅក្នុងខ្លួនឈ្មោះ រិន សូណា បន្ទាប់មកក៏បញ្ជូនពួកខ្លួនមកអធិការដ្ឋានតែម្តង ។

    បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់​ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

    ​

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.