Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ភ្នំបាត បង្ក្រាបបាន រួមជាមួយវត្ថុតាងមួយចំនួន
    សន្តិសុខសង្គម

    មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ភ្នំបាត បង្ក្រាបបាន រួមជាមួយវត្ថុតាងមួយចំនួន

    August 9, 2024Updated:August 9, 202413 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ​ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ននគរបាលរដ្ឋបាល​ភ្នំបាត បង្ក្រាបឃាត់ខ្លួនរួមជាមួយគ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុច​ភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

    ជនសង្ស័យខាងលើមានឈ្មោះ ​ប្រាក់ ម៉ូ ភេទប្រុស អាយុ ២៥ ជនជាតិខ្មែរ មានទីលំនៅ​ភូមិចំបក់ភ្លោះ ឃុំភ្នំបាត  ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម ( + ) ។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ​ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ០៥ កញ្ចប់តូចទម្ងន់ ០ , ៦៧ ក្រាម, ទូរស័ព្ទដៃមួយ

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានយកថ្នាំញៀននេះទៅលក់អោយគេនៅក្នុងភូមិចំបក់ភ្លោះប្រាកដមែន ដោយទិញពីឈ្មោះ ម៉ាញ ផ្ទះនៅម្តុំភ្នំព្រះរាជទ្រព្យ យកមកច្រកជាកញ្ចប់តូចៗ លក់តម្លៃ ០១ កញ្ចប់ ២០.០០០រៀល ( ពីរម៉ឺនរៀល ) ដោយទើបចាប់ផ្តើមលក់បានប្រហែលកន្លះខែនេះទេ ចាប់ពីពេលបានស្គាល់ និងទំនាក់ទំនងជាមួយឈ្មោះ ម៉ាញ មក និង ចេះប្រើប្រាស់គ្រឿងញៀន រយៈពេលប្រហែល ០៣ ឆ្នាំមកហើយ ។

    បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.