កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មានរៀបចំពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដោយលោក បូរី វង្សសានិត្យ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធានមន្ទីរ ជំនួសលោក ម៉ឹង យូឡេង ដែលបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរសាធារណការ ខេត្តព្រះសីហនុ។
ពិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តកណ្ដាល។
ក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់បានអបអរសាទរ និងផ្តល់អនុសាសន៍ដល់ប្រធានមន្ទីរថ្មី ដើម្បីបន្តអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តឲ្យមានប្រសិទ្ធភាព និងប្រយោជន៍ចំពោះប្រជាពលរដ្ឋ ៕