Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • ឃាត់ខ្លួនក្មេងទំនើង ៤នាក់ ក្នុងចំណោម ១០នាក់ រកឃើញអាវុធសម្រាប់ប្រហារ ខណៈជិះម៉ូតូតាមផ្លូវជាតិលេខ៤
    • លួចសម្ភារៈសំណង់ រួចយកទៅដូរថ្នាំញៀន ជនសង្ស័យម្នាក់ត្រូវបាននគរបាលអង្គស្នួលឃាត់ខ្លួន
    • កងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធគ្រឿងញៀន រឹបអូសបានថ្នាំញៀន និងវត្ថុតាងមួយចំនួន
    • នគរបាលអង្គស្នួល ឃាត់ខ្លួនជនសង្ស័យកាច់សោម៉ូតូ និងប្រើប្រាស់គ្រឿងញៀន រឹបអូសបានវត្ថុតាង និងម៉ូតូដែលលួចបាន
    • ប្ដីស្រវឹងស្រា កាប់ប្រពន្ធរបួសធ្ងន់ចំផ្ទៃមុខ ក្រោយទាស់សម្ដីគ្នារឿងការងារផ្ទះ នៅស្រុកកណ្ដាលស្ទឹង
    • នគរបាលស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសបានថ្នាំញៀនជិត ៤ ក្រាម និងម៉ូតូ
    • នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនតាមដីកាសាលាដំបូងខេត្ត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » កងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធគ្រឿងញៀន រឹបអូសបានថ្នាំញៀន និងវត្ថុតាងមួយចំនួន

    កងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធគ្រឿងញៀន រឹបអូសបានថ្នាំញៀន និងវត្ថុតាងមួយចំនួន

    Updated:June 2, 20253 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    ខេត្តកណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១០:២០ នាទី ព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចទំនប់ប្រឡាយតាហោ ស្ថិតនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនសង្ស័យរូបនេះមានផ្ទុកសារធាតុញៀនក្នុងទឹកមូត្រ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០២ ឆ្នាំ ពីបទអំពើលួច។ ជនសង្ស័យម្នាក់ទៀតឈ្មោះ វណ្ណ សីហា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនសង្ស័យរូបនេះក៏មានផ្ទុកសារធាតុញៀនក្នុងទឹកមូត្រ និងធ្លាប់ជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញចំនួន ០៦ ខែ ពីបទប្រើប្រាស់នូវសារធាតុញៀន (ម៉ាទឹកកក)។

    វត្ថុតាងដែលចាប់យករួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣ គ្រឿង, ប្រាក់រៀលចំនួន ២១,០០០ រៀល (ពីរម៉ឺនមួយពាន់រៀល), និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

    យោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋថា នៅចំណុចខាងលើមានករណីជួញដូរគ្រឿងញៀន កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ០៦ នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក នុត ចន្ថា មេបញ្ជាការរងស្រុក បានចុះទៅដល់ចំណុចកើតហេតុ។ កម្លាំងបានប្រទះឃើញជនសង្ស័យទាំង ០២ នាក់ខាងលើ កំពុងអង្គុយនៅក្នុងផ្ទះ ទើបសមត្ថកិច្ចហៅសួរនាំ។ ស្រាប់តែជនសង្ស័យឈ្មោះ ជុំ វាសនា បានទុកថ្នាំញៀនចោលទៅលើអង្រឹងចំនួន ០៣ កញ្ចប់។ ភ្លាមនោះ សមត្ថកិច្ចបានប្រទះឃើញ ដកហូតយកមករក្សាទុកបណ្ដោះអាសន្ន និងបានហៅជនសង្ស័យទាំង ០២ នាក់ខាងលើមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង បន្តតាមនីតិវិធី។

    ក្រោយពេលសាកសួររួច ជនសង្ស័យឈ្មោះ ជុំ វាសនា បានឆ្លើយសារភាពប្រាប់ជំនាញថា កាលពីវេលាម៉ោង ០៩:០០ នាទី ព្រឹកថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាកគុបមូល ពណ៌ប្រផេះគ្មានស្លាកលេខតែម្នាក់ឯងទៅទិញថ្នាំញៀនពីបុរសម្នាក់ឈ្មោះ រ័ត្ន អាយុ ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅទំនប់ឆ្កែឆ្កួត ស្ថិតនៅក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួន ០៣ កញ្ចប់ តម្លៃ ៤០,០០០ រៀល (បួនម៉ឺនរៀល) ដើម្បីលក់បន្តនិងប្រើប្រាស់ខ្លួនឯង។

    បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្រាវជ្រាវ និងបន្តតាមនីតិវិធី។

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.