Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឃាត់ខ្លួនយុវជនមានពិការភាពសតិបញ្ញា ពីបទរំលោភលើក្មេងស្រី ៩ឆ្នាំ ក្នុងវត្តនៅក្រុងតាខ្មៅ
    សន្តិសុខសង្គម

    ឃាត់ខ្លួនយុវជនមានពិការភាពសតិបញ្ញា ពីបទរំលោភលើក្មេងស្រី ៩ឆ្នាំ ក្នុងវត្តនៅក្រុងតាខ្មៅ

    August 5, 202550 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល: កម្លាំងនគរបាលក្រុងតាខ្មៅ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដែលមានពិការភាពផ្នែកសតិបញ្ញា កាលពីថ្ងៃទី៤ ខែសីហា ២០២៥ បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើ ក្មេងស្រីអាយុ ៩ឆ្នាំ រហូតបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី២ ខែសីហា ២០២៥ នៅក្នុងបរិវេណវត្តកណ្ដាលកោះ ស្ថិតក្នុងភូមិកណ្ដាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា នារីរងគ្រោះអនីតិជន (៩ឆ្នាំ) មានទីលំនៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ច័ន្ទ វាសនា ហៅពេជ្រ (ប្រុស, ២២ឆ្នាំ) មានទីលំនៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ហើយក៏ជាជនមានពិការភាពផ្នែកសតិបញ្ញាកម្រិត ៣ផងដែរ ដែលមានបណ្ណសម្គាល់ខ្លួនចុះថ្ងៃទី១២ តុលា ២០២២។

    លោកអធិការបានបន្តថា ហេតុការណ៍នេះត្រូវបានដឹងនៅថ្ងៃទី៤ សីហា ២០២៥ នេះ បន្ទាប់ពីម្ដាយរបស់ នារីរងគ្រោះ បានឃើញកូនមានអាការៈស្លេកស្លាំងខ្លាំង និងមានឈាមហូរជាប់ខោ។ ពេលជជីកសួរនាំ នារីរងគ្រោះ ក៏បានរៀបរាប់ប្រាប់ថា ខ្លួនត្រូវជនសង្ស័យខាងលើចាប់រំលោភសេពសន្ថវៈ។ ភ្លាមៗនោះ ម្ដាយក៏បាននាំកូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលកោះអន្លង់ចិន ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ។

    តាមសភាពរឿងហេតុនៅថ្ងៃកើតហេតុ នារីរងគ្រោះ រួមជាមួយប្អូនស្រីម្នាក់ទៀត បាននាំគ្នាជិះកង់ចូលទៅលេងក្នុងវត្តកណ្ដាលកោះ។ ខណៈកំពុងជិះកង់លេងនៅជិតឃឿនវិហារ ក៏បានជួបនឹងជនសង្ស័យ ដែលបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច។ នារីរងគ្រោះ មិនបានប្រាប់រឿងនេះឲ្យនរណាម្នាក់ដឹងភ្លាមៗនោះទេ រហូតដល់ម្ដាយសួរនាំទើបដឹងរឿង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយមិនដឹងខុសត្រូវនោះឡើយ។

    បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.