Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ការចុះផ្អាកសំណង់ល្មើសច្បាប់នៅកោះអន្លង់ចិន គ្មានលទ្ធផល ព្រោះម្ចាស់មិនសហការ
    ព័ត៌មានជាតិ

    ការចុះផ្អាកសំណង់ល្មើសច្បាប់នៅកោះអន្លង់ចិន គ្មានលទ្ធផល ព្រោះម្ចាស់មិនសហការ

    April 26, 2024Updated:April 26, 202417 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះទៅទីតាំងសំណង់អាហារដ្ឋានល្មើសច្បាប់នៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ដើម្បីត្រួពិនិត្យ និងហាមឃាត់មិនឲ្យបន្តការសាងសង់ ក្រោយពីទទួលបានព័ត៌មានថា ការដ្ឋានសំណង់មួយនេះ នៅតែលួចបន្តសាងសង់ ដោយបំពានទៅនឹងបម្រាមរបស់រដ្ឋបាលក្រុងតាខ្មៅ ដែលបានចុះផ្អាកហាមឃាត់ជាច្រើនលើក ។

    ប៉ុន្តែប្រតិបត្តិការចុះត្រួតពិនិត្យ ហាមឃាត់សំណង់ល្មើសច្បាប់ខាងលើនេះ គឺមិនទទួលបានលទ្ធផលអ្វីនោះទេ ព្រោះម្ចាស់សំណង់មិនបានសហការ ហើយចាក់សោរទ្វាររបងពីខាងក្នុង ជាហេតុធ្វើឲ្យមន្ត្រីជំនាញមិនអាចចូលទៅត្រួតពិនិត្យបាន ចុងក្រោយ អាជ្ញាធរ និងមន្ត្រីជំនាញ បានត្រឹមតែធ្វើកំណត់ហេតុ ហើយត្រឡប់ទៅវិញ ។

    ពាក់ព័ន្ធនឹងករណីនេះ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើង បានផ្ញើរសំណេរជាសំណួរ ទៅឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត ដើម្បីចង់ដឹងថា តើរដ្ឋបាលខេត្ត នឹងមានចំណាត់ការបែបណាបន្ត ទៅលើទីតាំងសំណង់ខុសច្បាប់មួយនេះ ។

    ជាការឆ្លើតប ឯកឧត្តម អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូចបានឃើញស្រាប់ហើយ ក្រុមការងាររដ្ឋបាលក្រុង ខេត្ត និងក្រុមការងារមន្ទីរជំនាញបានចុះទៅធ្វើការហាមឃាត់ហើយ ហើយរដ្ឋបាលក្រុង នៅតែបន្តចំណាត់ការទៅតាមមនីតិវិធី ដោយសុំគោលការណ៍ដឹកនាំពី ឯកឧត្តមអភិបាលខេត្ត» ។

    គួរបញ្ជាក់ថា សំណង់អាហារដ្ឋានល្មើសច្បាប់រំលោភដីចំណីទន្លេរបស់លោក ងន សុគន្ធ និងលោកស្រី ហាយ ស៊ីលីន ធ្លាប់ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ ចុះទៅផ្អាកតាំងតែពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មកម្លេះ ក្រោយមកម្ចាស់នៅតែបន្តលួចសាង់សង់បំពាននឹងបម្រាម ហើយអាជ្ញាធរ និងមន្ត្រីជំនាញ ក៏បានចុះទៅផ្អាជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ ។

    មហាជនកំពុងរង់ចាំមើលថា តើឯកឧត្តមអភិបាលខេត្តកណ្តាល នឹងចាត់វិធានការបែបណាទៅលើសំណង់រឹងល្មើសច្បាប់សាងសង់លើដំចំណីទន្លេមួយនេះ ព្រោះមន្ត្រីជំនាញពាក្យព័ន្ធទាំងអស់ នៅរង់ចាំតែគោលការណ៍ពីឯកឧត្តមអភិបាលខេត្តតែប៉ុណ្ណោះ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.