Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ស្នេហ៍ក្នុងបទឧក្រិដ្ឋ! ប្ដីប្រពន្ធ ២នាក់រួមគ្នារកស៊ីជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចស្អាងបង្ក្រាប
    សន្តិសុខសង្គម

    ស្នេហ៍ក្នុងបទឧក្រិដ្ឋ! ប្ដីប្រពន្ធ ២នាក់រួមគ្នារកស៊ីជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចស្អាងបង្ក្រាប

    July 7, 2025Updated:July 8, 202564 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ជនសង្ស័យ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ១៤:៣០នាទី រសៀលថ្ងៃទី០៥ កក្កដា ២០២៥ ក្នុងករណីជួញដូរគ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចក្នុងរោងមួយកន្លែង ស្ថិតនៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់ ទម្ងន់សរុប ១៦៧,៤០ក្រាម។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ជាប្ដីប្រពន្ធរួមមាន៖ ឈ្មោះ ភន ចន្នី (ប្រុស, ៣២ឆ្នាំ) វិជ្ជមានសារធាតុញៀន(+) និងឈ្មោះ រុំ ហ៊ីម (ស្រី, ២៥ឆ្នាំ)។ ជនសង្ស័យទាំងពីរនាក់ជាជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ និងមានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    លោកអធិការបានបន្តថា វត្ថុតាងដែលដកហូតបានរួមមាន៖ សារធាតុញៀនមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ២កញ្ចប់ ទម្ងន់សរុប ១៦៧,៤០ក្រាម, ទូរសព្ទចំនួន ២គ្រឿង ម៉ាកសាមសុង, និងបញ្ជីរកត់ត្រាលក់គ្រឿងញៀនចំនួន ១ក្បាល។

    លោកអធិការបានឲ្យដឹងទៀតថា នៅវេលាកើតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានការជួញដូរគ្រឿងញៀនដោយខុសច្បាប់នៅចំណុចកើតហេតុខាងលើភ្លាម លោកក៏បានបញ្ជាកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្អាងភ្នំ ចុះទៅដល់ទីតាំងកន្លែងកើតហេតុ។ ពេលទៅដល់ កម្លាំងបានឃើញជនសង្ស័យប្រុសស្រីទាំង ២នាក់អង្គុយនៅរោងមួយកន្លែង ក៏ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញថ្នាំញៀនចំនួន ២កញ្ចប់ រួចក៏នាំខ្លួនជនសង្ស័យទាំង ២នាក់ មកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ។

    លោកអធិការបានបញ្ជាក់បន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះ គឺជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទូរសព្ទទិញថ្នាំញៀនតាមរយៈលេខទូរសព្ទ 081 545767 ពីឈ្មោះ ហាន (ជាប់ក្នុងពន្ធនាគារព្រៃស) ក្នុងតម្លៃ ១.០០០ដុល្លារ (មួយពាន់ដុល្លារ)។ លោកអធិការបន្តថា ពួកគេបានវេរលុយទៅឲ្យមុន តាមរយៈ QR ឈ្មោះ THIA CHORM រួចទើបឈ្មោះ ហាន បានឲ្យប្អូនរបស់ខ្លួនឈ្មោះ ឆែប ដែលប្រើលេខទូរសព្ទ 015 709701 យកថ្នាំញៀនមកឲ្យខ្លួន។ ក្រោយមក ជនសង្ស័យក៏យកថ្នាំញៀននោះមកលក់ឲ្យឈ្មោះ សិត នៅម្តុំស្អាងភ្នំ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ កន្លងមក ខ្លួនធ្លាប់ទូរសព្ទទិញថ្នាំពីឈ្មោះ ហាន (ជាប់ក្នុងពន្ធនាគារព្រៃស) ចំនួន ៥ ទៅ ៦ដងរួចមកហើយ។

    លោកអធិការក៏បានបញ្ជាក់ទៀតថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ និងលោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរងនគរបាលខេត្តកណ្ដាលទទួលបន្ទុកប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក្រុមប្រឹក្សាឃុំ មេភូមិ បានអនុញ្ញាតឲ្យកម្លាំងផ្នែកជំនាញស្រុកស្អាង កម្លាំងប៉ុស្តិ៍ស្អាងភ្នំ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍ស្វាយរលំ ធ្វើការឆែកឆេរលំនៅឋានជនសង្ស័យ ២នាក់ប្ដីប្រពន្ធ ដែលស្ថិតនៅក្នុងភូមិលេខ ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល តែសមត្ថកិច្ចរកពុំឃើញវត្ថុតាងអ្វីបន្ថែមទៀតឡើយ។

    បច្ចុប្បន្ន ជនសង្ស័យប្ដីប្រពន្ធទាំង ២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.