Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » គួរឲ្យសង្វេគបំផុត! កុមារាម្នាក់ឆក់ស្លាប់ដោយសារចរន្តអគ្គិសនីឆ្លងចូលទុយោទឹកស័ង្កសី នៅមុខកំពូល
    សន្តិសុខសង្គម

    គួរឲ្យសង្វេគបំផុត! កុមារាម្នាក់ឆក់ស្លាប់ដោយសារចរន្តអគ្គិសនីឆ្លងចូលទុយោទឹកស័ង្កសី នៅមុខកំពូល

    July 4, 202519 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ហេតុការណ៍ដ៏គួរឲ្យសង្វេគ និងជាមេរៀនមួយសម្រាប់គ្រប់ក្រុមគ្រួសារ បានកើតឡើងបណ្ដាលឲ្យកុមារាម្នាក់បាត់បង់ជីវិតយ៉ាងសោកសង្រេង ដោយសារចុះងូតទឹកពាងខាងក្រោយផ្ទះ ហើយបានប៉ះទុយោទឹកស័ង្កសីដែលឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅក្បែរពាងទឹក។ ហេតុការណ៍ដ៏ឈឺចាប់នេះបានកើតឡើងកាលពីវេលាម៉ោង ១៨:៤០នាទីល្ងាច ថ្ងៃទី០២ កក្កដា ២០២៥ នៅចំណុចក្បែរពាងទឹកខាងក្រោយផ្ទះ ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ លួត សុភ័ក្រ (១៣ឆ្នាំ) មុខរបរសិស្ស មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ។ លោកអធិការបានបន្តថា ក្រោយទទួលសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ត្រី យាន តុលា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារភ្លាម លោកក៏បានបញ្ជាកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរ និងលោកគ្រូពេទ្យ ចុះដល់លំនៅឋានរបស់កុមាររងគ្រោះ។

    លោកអធិការបានឲ្យដឹងទៀតថា តាមការបំភ្លឺពីឈ្មោះ លួត ធីតា (ស្រី, ១៤ឆ្នាំ) ត្រូវជាបងប្អូនជីដូនមួយរបស់កុមាររងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅវេលាកើតហេតុ ជនរងគ្រោះបានចុះមកងូតទឹកពាងខាងក្រោយផ្ទះ ក៏ស្រាប់តែបានប៉ះនឹងទុយោទឹកស័ង្កសីសម្រាប់បង្ហូរទឹកចូលក្នុងពាង ដែលមានឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

    លោកអធិការបានបញ្ជាក់អំពីការពិនិត្យសពកុមាររងគ្រោះថា មានស្លាកស្នាមក្រហមជាំតិចៗពេញដងខ្លួន ហើយលើកជើងខាងឆ្វេងមានរលាត់ស្បែកខ្លោច ដែលត្រូវនឹងស័ង្កសី។ យោងតាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងជំនាញ កុមាររងគ្រោះពិតជាស្លាប់ដោយសារគ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនី (ឆក់ស្លាប់)។ សពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

    លោកអធិការក៏បាន​អំពាវនាវដល់មាតាបិតា អាណាព្យាបាល និងសាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតចំពោះកុមារតូចៗនៅពេលលេងទឹក ឬនៅជិតប្រភពទឹកដែលមានឧបករណ៍អគ្គិសនី ដើម្បីជៀសវាងករណីដ៏គួរឲ្យសោកស្តាយបែបនេះកើតឡើងម្តងទៀត៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.