Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ជាប់គុក ២ឆ្នាំ ដោយសារគ្រឿងញៀន ​ចេញមកវិញមិនកែ បែជាហ៊ាន​គំរាម​សម្លាប់ឪពុក​ទៀត
    សន្តិសុខសង្គម

    ជាប់គុក ២ឆ្នាំ ដោយសារគ្រឿងញៀន ​ចេញមកវិញមិនកែ បែជាហ៊ាន​គំរាម​សម្លាប់ឪពុក​ទៀត

    October 21, 2024Updated:October 21, 202413 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ​ជនសង្ស័យម្នាក់ ធ្លាប់​​ជាប់ពន្ធនាគារ ២ឆ្នាំ ករណីប្រើប្រាស់គ្រឿងញៀន ពេលបានចេញមកវិញមិនកែប្រែ នៅតែបន្តប្រើប្រាស់គ្រឿងញៀន មិនតែប៉ុណ្ណោះ នៅហ៊ានគំរាមសម្លាប់ឪពុកខ្លួនឯងទៀត ចុងក្រោយក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ។ ​ហេតុការណ៍​ខាងលើ បានកើតឡើងកាលពីល្ងាច ចុងសប្តាហ៍កន្លងទៅ ​នៅ​ចំណុចភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

    លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ហោ អឿន ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ​(ត្រូវជាឪពុកបង្កើត) ។

    ចំណែកជនសង្ស័យឈ្មោះ អឿន អ៊ីម ហៅ​ សល់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ក្នុងភូមិឃុំកើតហេតុ (ត្រូវជាកូនបង្កើត) ធ្លាប់ជាប់ពន្ធធនាគារខេត្តកណ្ដាល  ២ឆ្នាំ ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ។

    លោកអធិការបានឲ្យដឹងបន្ថែមទៀតថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន តែងតែរអ៊ូរទាំជេបញ្ចោគំរាមសម្លាប់ឪពុកម្តាយជាញឹកញាប់ ។ នៅថ្ងែកើតហេតុ ជនរងគ្រោះបានដឹកគោមកពីឃ្វាលវិញ ពេលមកដល់ផ្ទះភ្លាម ជនសង្ស័យ​បានជេបញ្ចោ និងបានវាយជនរងគ្រោះជាឪពុកមួយដៃត្រូវចំកញ្ចឹងក រួចបានយកកាំបិតកាន់ គំរាមកំហែងរកអាកឪពុកសម្លាប់ទៀតផង ​។

    លុះព្រឹកឡើងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨និង០០នាទី ជនរងគ្រោះ ជាឪពុក ​អត់ទ្រាំនឹងទង្វើរបស់កូនលែងបាន ក៏បានសម្រេចចិត្ត មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលតាលន់ ហើយសមត្ថកិច្ចក៏បាន​ចុះទៅនាំខ្លួនជនសង្ស័យយកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយនិងបានយកកាំបិតគំរាមសម្លាប់ជនរងគ្រោះជាឪពុកខ្លួនឯង ពិតប្រាកដមែន ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.