Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » សមត្ថកិច្ចក្រុងអរិយក្សត្រ បង្ក្រាបករណីគ្រឿងញៀនជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ រឹបអូសថ្នាំញៀនជាងកន្លះក្រាម
    សន្តិសុខសង្គម

    សមត្ថកិច្ចក្រុងអរិយក្សត្រ បង្ក្រាបករណីគ្រឿងញៀនជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ រឹបអូសថ្នាំញៀនជាងកន្លះក្រាម

    May 26, 20255 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានបើកប្រតិបត្តិការជាបន្តបន្ទាប់បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅគោលដៅផ្សេងៗគ្នាចំនួន៣ កន្លែង ក្នុងភូមិសាស្ត្រសង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានស្ត្រី ២នាក់ ត្រូវបានឃាត់ខ្លួន រួមនឹងវត្ថុតាងជាច្រើនទៀត។ ប្រតិបត្តិការទាំងនេះបានធ្វើឡើងកាលពីរសៀល និងល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

    យោងតាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីសកម្មភាពចែកចាយគ្រឿងញៀនយ៉ាងសកម្ម កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការនៅគោលដៅទី១ នៅវេលាម៉ោង ១៥ និង៣០នាទីរសៀល ត្រង់ចំណុចដីស្រែមួយកន្លែងក្នុងភូមិស្វាយជ្រំ។ នៅទីនោះ សមត្ថកិច្ចបានប្រទះឃើញឈ្មោះ ជឿន សុជាតិ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារពីបទគ្រឿងញៀន កំពុងឈរនិយាយទូរស័ព្ទ។ ក្រោយការឃាត់ខ្លួន និងត្រួតពិនិត្យ សមត្ថកិច្ចពុំបានរកឃើញវត្ថុតាង​ណាមួយលើខ្លួនជននេះទេ។ ប៉ុន្តែនៅពេលនោះ ឈ្មោះ រី ណាវី ត្រូវជាប្រពន្ធ បានដើរមកដល់ ហើយសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ រកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៥កញ្ចប់តូច លាក់នៅជាប់នឹងខ្លួន។ ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនេះ ត្រូវបានឃាត់ខ្លួនភ្លាមៗ។

    របាយការណ៍បានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រី ណាវី ភេទស្រី អាយុ ៤២ឆ្នាំ បានសារភាពថា ថ្នាំញៀនទាំង ៥កញ្ចប់នេះ ខ្លួនបានទិញពីស្ត្រីម្នាក់ឈ្មោះ ណូយ សុភាព ហៅម៉ាប់។ ដោយផ្អែកលើចម្លើយសារភាពនេះ នៅវេលាម៉ោង ១៧ និង០០នាទីល្ងាចថ្ងៃដដែល កម្លាំងសមត្ថកិច្ចសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយជ្រំ បានបន្តទៅកាន់គោលដៅទី២ គឺខ្ទមស្នាក់នៅរបស់កម្មករសំណង់ ដែលជាទីលំនៅរបស់ឈ្មោះ ណូយ សុភាព ហៅម៉ាប់ ស្ថិតក្នុងភូមិស្វាយជ្រំ។ នៅទីនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ណូយ សុភាព ភេទស្រី អាយុ ៤២ឆ្នាំ និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១កញ្ចប់តូចបន្ថែមទៀត។

    ជនសង្ស័យ ណូយ សុភាព បានឆ្លើយសារភាពថា ថ្នាំញៀនដែលរកឃើញលើខ្លួននេះ គឺទិញបន្តពីបុរសម្នាក់ឈ្មោះ យឿន យុទ្ធ ជាសន្តិសុខយាមនៅខុនដូ បុរីចតុមុខ។ ភ្លាមៗនោះ នៅវេលាម៉ោង ១៧ និង២០នាទី កម្លាំងសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ យឿន យុទ្ធ ភេទប្រុស អាយុ ៥៥ឆ្នាំ នៅគោលដៅទី៣ គឺប៉ុស្តិ៍យាមសន្តិសុខនៃខុនដូ បុរីចតុមុខ ក្នុងភូមិស្វាយជ្រំ។ ឈ្មោះ យឿន យុទ្ធ បានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកឲ្យឈ្មោះ ណូយ សុភាព គឺខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅចំណុចកំពង់ចម្លងជ្រោយចង្វា-ស្វាយជ្រំ ត្រើយខាងរាជធានីភ្នំពេញ។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង ៤នាក់ រួមមាន៖ ១.ឈ្មោះ រី ណាវី ភេទស្រី អាយុ ៤២ឆ្នាំ, ២.ឈ្មោះ ជឿន សុជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ (ទាំងពីរនាក់ស្នាក់នៅភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ), ៣.ឈ្មោះ ណូយ សុភាព (ហៅ ម៉ាប់) ភេទស្រី អាយុ ៤២ឆ្នាំ (ស្នាក់នៅខ្ទមកម្មករសំណង់ ភូមិស្វាយជ្រំ) និង ៤.ឈ្មោះ យឿន យុទ្ធ ភេទប្រុស អាយុ ៥៥ឆ្នាំ (ស្នាក់នៅភូមិព្រែកដូនហើម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ)។ លទ្ធផលតេស្តទឹកនោម បានបង្ហាញថា ជនសង្ស័យ ៣នាក់គឺ រី ណាវី, ជឿន សុជាតិ និង ណូយ សុភាព មានផ្ទុកសារធាតុញៀន (វិជ្ជមាន) ខណៈដែលឈ្មោះ យឿន យុទ្ធ មិនមានផ្ទុកសារធាតុញៀនទេ (អវិជ្ជមាន)។

    វត្ថុតាងដែលសមត្ថកិច្ចដកហូតបានក្នុងប្រតិបត្តិការនេះ រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុបចំនួន ៦កញ្ចប់តូច មានទម្ងន់សរុប ០.៦៤ក្រាម (ក្នុងនោះ ៥កញ្ចប់ ទម្ងន់ ០.៥៤ក្រាម ដកហូតពីឈ្មោះ រី ណាវី និង ១កញ្ចប់ ទម្ងន់ ០.១០ក្រាម ដកហូតពីឈ្មោះ ណូយ សុភាព) និងទូរស័ព្ទដៃចំនួន ៣គ្រឿង (ម៉ាក Oppo ចំនួន ២គ្រឿង និងម៉ាក Realme ចំនួន ១គ្រឿង)។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.