ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងប្រាប់អង្គភាពសាព័ត៌មាន The Real តាមទូរស័ព្ទ នៅព្រលប់ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤ នេះថា៖ «មិនមានការចាប់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប នោះទេ វាជាការភ័ន្តច្រឡំប៉ុណ្ណោះ» ។
ឯកឧត្តមអភិបាលខេត្តកែប ថ្លែងបែបនេះ គឺបន្ទាប់ពីសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា លោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២ ខែមករាឆ្នាំ ២០២៤នេះ ដោយមិនទាន់ដឹងថា មកពីមូលហេតុអ្វី ។
ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន The Real យើងបានព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោក ខេង យ័ន អភិបាលក្រុងកែប តាមទូរស័ព្ទផងដែរ ប៉ុន្តែទាក់ទងមិនចូលទាល់តែសោះ ៕


