Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ក្រុមហ៊ុន ដាវី ស៊ីអេច ផ្តល់អំណោយដល់ពលរដ្ឋក្រីក្រជាង ១០០គ្រួសារ នៅសង្កាត់ព្រែកឯង
    សន្តិសុខសង្គម

    ក្រុមហ៊ុន ដាវី ស៊ីអេច ផ្តល់អំណោយដល់ពលរដ្ឋក្រីក្រជាង ១០០គ្រួសារ នៅសង្កាត់ព្រែកឯង

    April 9, 2025Updated:April 23, 202530 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ តំណាងក្រុមហ៊ុន ដាវី ស៊ីអេច អ៊ឹមផត អ៊ិចផត ឯ.ក បានយកអំណោយផ្តល់ជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួនជាង ១០០គ្រួសារ ដែលរស់នៅក្នុងភូមិរបោះអង្កាញ់ និងភូមិរបោះអង្កាញ់មួយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងភូមិ ដែលមិនមានការងារធ្វើ អាចដាក់ពាក្យចូលធ្វើការនៅរោក្រុមហ៊ុន ដាវី ស៊ីអេច បាន ដោយ​​ក្រុមហ៊ុន ដាវី ស៊ីអេច នេះ គឺកែច្នៃកាក់សំណល់ដែលគេបោះចោល ផលិតចេញទៅជាអាល់កុលធម្មជាតិ ហើយ​យើងក៏បានផ្គត់ផ្គង់​អាល់កុលដែល​ផលិតបាន ​ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ ក្នុងមួយឆ្នាំទៅមួយឆ្នាំ ដោយមិនយកលុយនោះទេ។

    លោកបានបន្តទៀតថា ដោយសារតែក្រុមហ៊ុន ដាវី ស៊ីអេច នេះទើបតែនឹងចាប់ផ្តើម ដូច្នេះ ផល់ប៉ះពាល់តែងតែមាន ដូច្នេះ លោកសុំចិត្តប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ បើផល់ប៉ះពាល់ត្រង់កន្លែងណាសូមជួយប្រាប់មកខាងក្រុមហ៊ុន ដោយយើងនឹងខិតខំកែតម្រូវ​បន្តិចម្តងៗ៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.