Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អត់ទាន់មានច្បាប់អនុញ្ញាតផង ហ៊ានបើកអាជីវកម្ម និងបង្ហូរទឹកសំណល់បូមខ្សាច់ចូលប្រឡាយទៀត
    សន្តិសុខសង្គម

    អត់ទាន់មានច្បាប់អនុញ្ញាតផង ហ៊ានបើកអាជីវកម្ម និងបង្ហូរទឹកសំណល់បូមខ្សាច់ចូលប្រឡាយទៀត

    May 23, 2025Updated:May 23, 20255 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្រោយរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បូមបង្ហូរទឹកសំណល់ពីលាងខ្សាច់ចូលប្រឡាយធ្វើឱ្យខូចទឹក ល្អក់ដូចខួរអណ្តែង ស្រាប់តែបែកធ្លាយថាទីតាំងលាងខ្សាច់របស់លោក ច្រាយ គង់ម៉េង នៅឃុំអន្លង់រមៀត នៅមិនទាន់បានច្បាប់អនុញ្ញាតនៅឡើយទេ។

    ប្រជាពលរដ្ឋនៅភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង បានលើកឡើងថា ចាប់តាំងពីដេប៉ូលាងខ្សាច់នេះបង្កើតមក បានបង្ករផលប៉ះពាល់ប្រភពទឹកធម្មជាតិខ្លាំងណាស់ ដោយសារគេបូមបង្ហូរទឹកភក់ដែលសល់ពីការលាងខ្សាច់ចូលប្រឡាយធ្វើឱ្យទឹកប្រឡាយ ល្អក់ឡើងខាប់ ប្រើមិនកើតឡើយ កុំថាឡើងប្រើប្រាស់សម្រាប់បោកគក់ លាង ចាន ឆ្នាំង សូម្បីតែប្រើសម្រាប់ស្រោចដំណាំ ឬបូមដាក់ស្រូវស្រែក៏មិនកើតដែរ។ ជាងនេះទៅទៀត មិនបានរៀបចំទំនប់ឱ្យបានត្រឹមត្រូវនោះទេ ធ្វើឱ្យទឹកហូរចេញ​ពីគំនរខ្សាច់មកផ្លូវរអិលប៉ប៉េចប៉ះបាច់​ទៀតផង។ មិនតែប៉ុណ្ណោះរថយន្តដឹកខ្សាច់ទាំងនោះ ឈប់នៅលើដងផ្លូវធ្វើឱ្យទឹកស្រក់ដក់ប៉ប៉េចប៉បាច់ និងបើកបរលឿនៗ រហូតដល់អាជ្ញាធរយកលូមកបាំងផ្លូវ មិនឱ្យបើកបរឆ្លងកាត់ទៀតផង ដោយសារបារម្ភខ្លាចកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារក្រុមរថយន្តទាំងនោះ ចំពោះប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ហើយក៏ស្នើសូមឱ្យអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញមេត្តាចុះមកពិនិត្យ ចាត់វិធានការឱ្យម្ចាស់ទីតាំងលាងខ្សាច់ខាងលើនេះ បញ្ឈប់ការបង្ហូរទឹកដែលសល់ពីការលាងខ្សាច់ និងចាត់វិធានការឱ្យម្ចាស់ទីតាំងនេះ គោរពច្បាប់ផង កុំធ្វើអ្វីស្រេចតែចិត្ត គិតតែពីផលប្រយោជន៍ខ្លួនឯងមិនគិតដល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋនោះ។

    ឆ្លើយតបហ្នឹងការលើកឡើងរបស់ប្រជាពលរដ្ឋ លោក ច្រាយ គង់ម៉េង ដែលជាម្ចាស់ទីតាំងអាជីវកម្មលាងខ្សាច់ខាងលើ បានបដិ សេធន៍ថា ខ្លួនមិនបានបូមបង្ហូរទឹកលាងខ្សាច់របស់ខ្លួន ចូលទៅប្រឡាយនោះទេគឺខាងរណ្តៅដីផ្សេងទេជាអ្នកបូម ហើយក៏ទើបតែបើកដំណើរការប្រមាណជាង១០ថ្ងៃប៉ុណ្ណោះ។

    ចំណែកឯលោក ឡាយ គឹមលាង មេឃុំអន្លង់រមៀត បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ័ កាលពីថ្ងៃទី២២ ឧសភា ២០២៥នេះថា លោកក៏បានដឹងដែរ រឿងការបូមបង្ហូរទឹកលាងខ្សាច់ចូលប្រឡាយសាធារណៈនោះ ប៉ុន្តែ ទីតាំងលាងខ្សាច់នោះ ទើបតែដំណើរការដែរទេ ហើយក៏ទើបតែរៀបចំស្នើសុំច្បាប់អនុញ្ញាតដែរ។

    ហើយទទួលស្គាល់ថា ទឹកដែលបូបទម្លាក់ចូលទៅក្នុងប្រឡាយសាធារណៈនោះពិតជាល្អក់មែន ហើយក៏កំពុងធ្វើកិច្ចការហ្នឹងជាមួយលោកអភិបាលស្រុក និងមេឃុំបាគូដែរ ពាក់ពន្ធ័ហ្នឹងទឹកកខ្វក់ហូរចូលចូលប្រឡាយនេះ ហើយឥឡូវលោកក៏បានចាត់វិធានការពង្វៀងលែងឱ្យហូរចូលប្រឡាយសាធារណៈទៀតហើយ។

    លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល បានពន្យល់ថា ចំពោះអាជីវកម្មលាងខ្សាច់ ម្ចាស់ត្រូវមានទីតាំងដី ហើយសុំលិខិតអនុញ្ញាពាណិជ្ជកម្មពីរដ្ឋបាលក្រុង-ស្រុក និងត្រូវសុំអាជ្ញាបណ្ណ័ទៅតាមទំហំដី បើក្រោម១ហិចតា សុំពីរដ្ឋបាលខេត្ត និងលើសពី១ហិចតា ត្រូវសុំអាជ្ញាបណ្ណ័ពីក្រសួងរ៉ែនិងថាមពល។

    មួយវិញទៀត ក៏អាចទៅទិញដីលាយខ្សាច់ពីរណ្តៅដីណា ដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវ ហើយត្រូចសុំលិខិតអនុញ្ញាតដេប៉ូ ពីថ្នាក់ក្រុង-ស្រុក នោះទើបអាចធ្វើអាជីវកម្មបាន បើមិនដូច្នេះទេ មានន័យថាអាជីវកម្មលាងខ្សាច់នោះ ខុសច្បាប់៕​

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.