Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » យុវជន ២នាក់ លួចខ្ទឹមបាន ២បាវ ត្រូវសមត្ថកិច្ចល្បាតឃាត់ខ្លួននៅស្រុកស្អាង
    សន្តិសុខសង្គម

    យុវជន ២នាក់ លួចខ្ទឹមបាន ២បាវ ត្រូវសមត្ថកិច្ចល្បាតឃាត់ខ្លួននៅស្រុកស្អាង

    October 2, 202544 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    យុវជន ២នាក់ លួចខ្ទឹមបាន ២បាវ ត្រូវសមត្ថកិច្ចល្បាតឃាត់ខ្លួននៅស្រុកស្អាង

    កណ្ដាល: យុវជន ២នាក់ដែលសកម្មក្នុងការលួចផលដំណាំរបស់ប្រជាកសិករ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនបាន ខណៈដែលពួកគេកំពុងដឹកខ្ទឹមដែលលួចបានចំនួន ២បាវ ជិះម៉ូតូឌុបគ្នាពេលអាធ្រាត្រ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣និង៥០នាទី ថ្ងៃទី៣០ កញ្ញា ២០២៦ នៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ដំណាំខ្ទឹមមានឈ្មោះ ត្រាយ សុខកែវ (ប្រុស, ៥៩ឆ្នាំ) មុខរបរកសិករ។ ចំណែកជនសង្ស័យទាំង ២នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ហ៊ត ចំរើន (ប្រុស, ៣៦ឆ្នាំ) និងឈ្មោះ គីម រដ្ឋ (ប្រុស, ២៦ឆ្នាំ)។ ជនសង្ស័យទាំងពីរនាក់នេះគ្មានមុខរបរពិតប្រាកដ ហើយមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+).

    លោកអធិការបានបន្តថា ជនសង្ស័យទាំងពីរនាក់ជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែលួចផលដំណាំរបស់អ្នកភូមិញឹកញាប់។ នៅយប់កើតហេតុ ពួកគេបានលួចដកខ្ទឹមស្លឹករបស់ជនរងគ្រោះបាន ២បាវ រួចជិះម៉ូតូឌុបគ្នាចេញមកតាមផ្លូវបេតុង។ ខណៈនោះ កម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ សហការជាមួយកម្លាំងប្រជាការពារ បានជិះម៉ូតូល្បាតក៏ប្រទះឃើញពួកគេមានការសង្ស័យ ក៏ហៅឃាត់សួរនាំតែម្ដង។

    វត្ថុតាងដែលដកហូតបានរួមមាន ម៉ូតូគុបជ្រុង C90 ពណ៌ទឹកប៊ិចគ្មានស្លាកលេខ ១គ្រឿង និងខ្ទឹមស្លឹកចំនួន ២បាវ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានសារភាពថា ពួកគេពិតជាបានលួចដកខ្ទឹមស្លឹករបស់ជនរងគ្រោះចំនួន ២បាវពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.