Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ត្រឡប់មកពីផឹកស៊ីជួបជុំមិត្តភក្តិបុរសម្នាក់ទាញយកដុំឥដ្ឋគប់ទៅលើឪពុកបែកចិញ្ចើម និងទាញយកពូថៅវាយបំបែកសម្ភារ:ប្រើប្រាស់បែកស្ទើរគ្មានសល់
    សន្តិសុខសង្គម

    ត្រឡប់មកពីផឹកស៊ីជួបជុំមិត្តភក្តិបុរសម្នាក់ទាញយកដុំឥដ្ឋគប់ទៅលើឪពុកបែកចិញ្ចើម និងទាញយកពូថៅវាយបំបែកសម្ភារ:ប្រើប្រាស់បែកស្ទើរគ្មានសល់

    October 31, 2023Updated:November 3, 202330 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលសេចក្តីរាយការណ៍តាមទូរស័ព្ទពីជនរងគ្រោះ ដែលជាឱពុកបង្កើត ខណ:ទ្រាំលែងបាននឹងកូនប្រុសរបស់ខ្លួន ដែលតែងតែបង្កអំពើហិង្សាក្នុងគ្រួសារឥតល្អែ ដោយនៅចុងក្រោយនេះ ជនបង្កបានយកដុំថ្មគប់ទៅលើឪពុកបែកចិញ្ចើមបណ្តាលឱ្យឈាមហូរជោកផ្ទៃមុខ រួចទាញយកពូថៅវាយបំបែកឆ្នាំងចាន និងសម្ភារ:ផ្ទះបាយស្ទើរតែខ្ទេចខ្ទីគ្មានសល់ ត្រូវនគរបាល ចាប់ឃាត់ខ្លួន។

    ហេតុការណ៍កូនប្រុសបង្កើតយកដុំថ្មគប់ទៅលើឪពុក និងយកពូថៅវាយបំបែកសម្ភារ:ផ្ទះបាយខ្ទេចខ្ទីស្ទើរគ្មានសល់នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងភូមិកំពុងចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ៖ ជនបង្កមាន ឈ្មោះ ឌី ចូរ ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ (ត្រូវជាកូនបង្កើត) សង្ស័យប្រើប្រាស់គ្រឿងញៀន។ ចំណែកឯជនរងគ្រោះមាន ឈ្មោះ ស៊ុត ឌី ភេទប្រុស អាយុ៦០ឆ្នាំ ជាកសិករ (ត្រូវជាឱពុកបង្កើត) រស់នៅភូមិ/ឃុំ កើតហេតុខាងលើ រងរបួសបែកចិញ្ចើមខាងស្ដាំ ហូរឈាមស្រោចជោកពេញផ្ទៃមុខ។ មុនពេលកើតហេតុ គឺជនដៃដល់ដើរមក ពីផឹកស៊ីជួបជុំមិត្តភក្តិ ក៏បានប្រកែកជាមួយនឹងឪពុកដែលកំពុងអង្គុយនៅខាងមុខផ្ទះ លុះឪពុកណែនាំឱ្យស្រវឹងចូលទៅសម្រាក ស្រាប់តែកូនប្រុសរបស់គាត់បានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើឱពុកបង្កើតរបស់ខ្លួន បណ្ដាលឲ្យរងរបួសបែកចិញ្ចើមខាងស្ដាំ ស្រែកឱ្យអ្នកភូមិជួយលាងរបួស។ ពេលនោះជនដៃដល់ជាកូន បានទាញយកពូថៅ វាយបំផ្លិចបំផ្លាញ ទ្វារផ្ទះ និងរបស់របរនៅក្នុងផ្ទះផ្សេងទៀត បណ្តាលឱ្យខ្ទេចខ្ទីស្ទើរតែគ្មានសល់តែម្តង។

    ប្រភពដដែលបន្តតទៀតថា ក្រោយពេលទទួលសេចក្តីរាយការណ៍នគរបាលបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការសួរនាំ និងឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។ ភ្លាមៗនោះ នគរបាលបានដកហូតវត្ថុតាងរួមមានពូថៅ១ដើម ដុំឥដ្ឋ០១ដុំ។ បើតាមនគរបាលបញ្ជាក់ថា ជនបង្កមានប្រវត្តិមិនល្អ និងមានសកម្មភាពពីមុនធ្លាប់ប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារជាច្រើនលើកច្រើនសារ ព្រមទាំងបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះជាច្រើនលើកច្រើនដង ហើយនគរបាលប៉ុស្តិ៍ធ្លាប់អប់រំរួចមកហើយ តែបុគ្គលនេះនៅតែមិនរាងចាល ហើយធ្វើឱ្យអ្នកភូមិព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាភូមិឃុំសុវត្ថិភាពផងដែរ។

    បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរៀបចំសំនុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.