Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ស្រាវជ្រាវចាប់ខ្លួនក្រុមចោរឆក់ទូរស័ព្ទ ៤នាក់ ដោយ ៣នាក់ ធ្លាប់ជាប់ពន្ធនាគារ ២ដង រួចមកហើយ
    សន្តិសុខសង្គម

    ស្រាវជ្រាវចាប់ខ្លួនក្រុមចោរឆក់ទូរស័ព្ទ ៤នាក់ ដោយ ៣នាក់ ធ្លាប់ជាប់ពន្ធនាគារ ២ដង រួចមកហើយ

    December 2, 2024Updated:December 2, 202415 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ប៉ូលិសស្រុកស្អាង បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប អស់រយៈពេល ៥ថ្ងៃកន្លះ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) ឈានដល់ឃាត់ខ្លួនជនសង្ស័យ ៤នាក់ នៅវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ ។

    លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់អោយដឹងថា អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) នេះ បានកើតឡើងតាំងពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិកោះតូច ឃុំតាលន់ ស្រុកស្អាង ដោយជនរងគ្រោះមានឈ្មោះ ម៉ាន់ សុខម៉ាក់ ភេទស្រីអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកូវ សង្កាត់តាកូវ ក្រុងអរិយ៍ក្សត្រ ខេត្តកណ្តាល ។

    លោកអធិការបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិៈម៉ូតូម៉ាកស្កុបពី ពណ៌ស តាមបណ្តោយផ្លូវជាតិលេខ១១០ ត្រើយខាងកើតទន្លេបាសាក់ លុះដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យជិៈម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់យកទូរសព្ទ័ ម៉ាក Redmi ពណ៌ខ្មៅ លាយប្រផេះ ដែលជនរងគ្រោះបានដាក់ក្នុងឃ្លុបម៉ូតូខាងស្តាំដៃ រួចក៏បង្កើនល្បឿនម៉ូតូរតគេចខ្លួនបាត់ ។ ភ្លាមនោះដែរ កម្លាំងប៉ុស្តិ៍តាលន់បានធ្វើអន្តរាគមន៍ភ្លាមៗតែដេញមិនទាន់ជនសង្ស័យ ។ លុះដល់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុកស្អាង សហការប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ យកមកធ្វើការសាកសួរ ហើយពួកគេបានឆ្លើយសារភាពថា ពេលឆក់ទូរស័ព្ទបាន យកទៅលក់នៅផ្សារព្រែកតាជន់ បានលុយ ២០ដុល្លា យកទៅទិញថ្នាំចែកគ្នាជក់ និងទិញអីញាំ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.