Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    • នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    • បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    • សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ
    • នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន
    • ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ
    • ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់
    • ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ

    ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ

    Updated:May 28, 20250 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    អតីត​កោះឈើខ្មៅ​ដែល​ធ្លាប់​មាន​សណ្ឋាន​ជា​កោះ​នោះ បច្ចុប្បន្ន​បាន​ប្រែ​ក្លាយ​ជា​ដី​ខ្ពប​ហើយ​លែង​មាន​សណ្ឋាន​កោះ​ទៀតហើយ។ ជាង ៤០ ឆ្នាំ​មក​នេះ ដី​នេះ​បាន​ក្លាយ​ទៅ​ជា​ចំការ​ដំណាំ​ចម្រុះ​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ។ ហេតុដូច្នេះ ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ទៅ​ឯកឧត្តម​អភិបាលខេត្ត​មេត្តា​ជួយ​ចុះបញ្ជី​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពួកគាត់​ផង។

    ប្រជាពលរដ្ឋ​ប្រមាណ ៥០ នាក់ រួម​ទាំង​អនុភូមិ ​និង​មេភូមិ​ទាំង​ប្រាំ​នៃ​សង្កាត់​ជ្រោយតាកែវ​និង​សង្កាត់​ឈើខ្មៅ ក្រុង​សំពៅពូន បាន​រួមគ្នា​យក​ពាក្យ​ដាក់ស្នើសុំឲ្យឯកឧត្តម​អភិបាលខេត្ត​កណ្ដាល មេត្តាជួយ​​អន្តរាគមន៍​ឲ្យ​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ចុះ​វាស់វែង​និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពួកគាត់។

    ពួកគាត់​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ប្រមាណ ១៨០ គ្រួសារ ​ដែល​រស់នៅ​ក្នុង​ភូមិ​ទាំង ៥ គឺ​ភូមិ​ព្រែកភូមិ ភូមិ​ដើមពោធិ៍ នៃ​សង្កាត់​ជ្រោយតាកែវ និង​ភូមិ​ក្បាលកោះ ភូមិ​កោះតូច ភូមិ​ឈើខ្មៅ នៃ​សង្កាត់​ឈើខ្មៅ ក្រុង​សំពៅពូន បាន​កាន់កាប់​និង​អាស្រ័យផល​លើ​អតីត​ដី​កោះឈើខ្មៅ​នេះ ​តាំងពី​អំឡុង​ឆ្នាំ ១៩៨០ មក​ម្ល៉េះ ដែល​មាន​ផ្ទៃដី​ជាង ៧០ ហិកតា។ អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ទទួលស្គាល់​ការកាន់កាប់​នេះ​ផងដែរ។

    ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា ដីនេះ ​បច្ចុប្បន្ន បានក្លាយជាចំការស្វាយ មៀន និងដំណាំអនុផលចម្រុះ ដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ ហើយបន្ទាប់ក្រុមការងារចុះបញ្ជីរដីធ្លីជាប្រពន្ធ័ ធ្វើកាស់វាស់ ធ្វើបណ្ណ័កម្មសិទ្ធិដីលំនៅដ្ឋាន និងដីស្រែ រួចរាល់ មិនឃើញវាស់ដីអនុផលឱ្យ។ កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២៤ ពួកគាត់​ធ្លាប់​បាន​ដាក់​សំណើ​ទៅ​អភិបាល​ក្រុង​សំពៅពូន​រួច​ម្តង​ហើយ ដើម្បី​ស្នើសុំ​ការវាស់វែង​និង​ចេញ​ប្លង់​ដូច​ដី​លំនៅឋាន​និង​ដីស្រែ​ដែរ។ ប៉ុន្តែ​ខាង​ក្រុង​បាន​ឆ្លើយតប​ថា ករណី​នេះ​ទាល់តែ​មានការ​សម្រេច​ពី​រដ្ឋបាលខេត្ត។ ​

    នេះ​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ពួកគាត់​នាំគ្នា​ឡើង​មក​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កណ្ដាល មេត្តា​ជួយ​ផ្តល់​ប្លង់រឹង​ជូន​ពួកគាត់ ​ប្លង់រឹង​នេះ​នឹង​ក្លាយជា​ទំនុកចិត្ត​មួយ​ដ៏​ធំ​សម្រាប់​ពួកគាត់ ហើយ​អាច​យក​ទៅ​ដាក់បញ្ចាំ​ធនាគារ​ដើម្បី​យក​ប្រាក់​មក​ធ្វើ​ដើមទុន​ពង្រីក​មុខរបរ​បាន។

    ពួកគាត់​ក៏​បាន​បង្ហាញ​ក្ដី​រីករាយ​ជាខ្លាំង​នៅពេល​ដែល​លោក​នាយករដ្ឋបាល​ខេត្ត​កណ្ដាល ​បាន​ចេញ​មក​ទទួល​សំណើ​ដោយ​ផ្ទាល់ និង​បាន​សន្យា​ថា​នឹង​ដាក់​សំណើ​នេះ​ជូន​ឯកឧត្តម​អភិបាលខេត្ត​ពិនិត្យ​សម្រេច។ ពួកគាត់​សង្ឃឹម​យ៉ាង​មុតមាំ​ថា រដ្ឋបាលខេត្ត​នឹង​សម្រេច​វាស់វែង​និង​ធ្វើ​ប្លង់​ជូន​ពួកគាត់​ដូច​ដីភូមិ​និង​ដីស្រែ​ដែរ។

    លោក ជី ស៊ីវុត្ថា នាយករដ្ឋបាល​សាលាខេត្ត​កណ្ដាល បាន​បញ្ជាក់​ថា លោក​បាន​ទទួល​សំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ប្រាំ​ភូមិ​មកពី​សង្កាត់​ជ្រោយតាកែវ​និង​សង្កាត់​ឈើខ្មៅ ក្រុង​សំពៅពូន​រួចហើយ។ លោក​នឹង​ធ្វើការ​កោះអញ្ជើញ​អាជ្ញាធរ​ពាក់ព័ន្ធ​មក​ធ្វើការ​សាកសួរ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ​បាន​ដាក់​សំណើ​នោះ ដើម្បី​ធ្វើ​របាយការណ៍​ដាក់​ជូន​ឯកឧត្តម​អភិបាលខេត្ត​ពិនិត្យ​និង​សម្រេច។

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.