Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » រំជួយក្រុងតាខ្មៅ! អាវុធហត្ថបង្ក្រាបករណីជួញដូរគ្រឿងញៀន រឹបអូសបានម៉ាទឹកកក និងថ្នាំគ្រាប់ជាង ៤ពាន់គ្រាប់
    សន្តិសុខសង្គម

    រំជួយក្រុងតាខ្មៅ! អាវុធហត្ថបង្ក្រាបករណីជួញដូរគ្រឿងញៀន រឹបអូសបានម៉ាទឹកកក និងថ្នាំគ្រាប់ជាង ៤ពាន់គ្រាប់

    August 1, 202551 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល និងក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅបន្ទប់ជួលមួយកន្លែងក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ស្រី ៣នាក់) រួមទាំងវត្ថុតាងគ្រឿងញៀនជាច្រើន។

    យោងតាមប្រភពពីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ៖ ស៊ូ សុផាមុន្នី ហៅតាំង តាំង (ស្រី, ៣៦ឆ្នាំ) មុខរបរមិនពិតប្រាកដ, ណា ថារីកា ហៅពេជ្រ (ស្រី, ២៤ឆ្នាំ), សាង ស្រីម៉ៅ (ស្រី, ២៣ឆ្នាំ) (ទាំងបីនាក់មានទីលំនៅផ្ទះជួលភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ) និង ម៉េង ប៊ុនថេង (ប្រុស, ៣៧ឆ្នាំ) មុខរបររត់ផាសអាប់ មានទីលំនៅភូមិព្រែកក្រប៉ៅ១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។

    ប្រភពដដែលបានបន្តថា មុនពេលបង្ក្រាប កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងតាខ្មៅ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានបន្ទប់ជួលមួយកន្លែងចែកចាយសារធាតុញៀនយ៉ាងសកម្ម។ ភ្លាមៗនោះ កម្លាំងជំនាញបានដាក់កម្លាំងចុះឃ្លាំមើល និងឃើញថាមានការជួញដូរប្រាកដមែន។ រហូតដល់វេលាម៉ោង ១៤និង៣០នាទី កម្លាំងក៏បានសម្រេចចូលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់។ វត្ថុតាងដែលដកហូតបានរួមមាន៖ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ០៥កញ្ចប់ ស្មើនឹង ៤.៣៦០គ្រាប់, ថ្នាំក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ០៧កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហម ០១កញ្ចប់ ស្មើនឹង ៣២គ្រាប់, ជញ្ជីងថ្លឹងថ្នាំ ០១គ្រឿង, ទូរសព្ទ័ ០៣គ្រឿង, ព្រមទាំងសម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។ ក្នុងចំណោមថ្នាំគ្រាប់ពណ៌ផ្កាឈូកទាំងនោះ មានចំនួន ០៦គ្រាប់ត្រូវបានចាប់យកពីឈ្មោះ ម៉េង ប៊ុនថេង ដែលជាអ្នករត់ផាសអាប់។

    បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងក្រុងតាខ្មៅ បន្តស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.