Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឃាត់ខ្លួនបុរសម្នាក់ដកហូតគ្រឿងញៀនជាង ២ខាំនិ ងអាវុធខ្លី ១ដើម
    សន្តិសុខសង្គម

    ឃាត់ខ្លួនបុរសម្នាក់ដកហូតគ្រឿងញៀនជាង ២ខាំនិ ងអាវុធខ្លី ១ដើម

    November 20, 202413 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ជនសង្ស័យមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចំនួន ៣ សហការជាមួយជំនាញ ធ្វើប្រដេញពួនស្ទាក់បង្ក្រាប និងឃាត់ខ្លួន ខណៈរូបគេនាំយកថ្នាំញៀនពីខេត្តកំពង់ស្ពឺ មកលក់ចែកចាយក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាល ។

    អធិការនគរបាលស្រុកអង្គស្នួល លោកវរៈសេនីយ៍ឯក មាន សំណាង បានប្រាប់ឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោងជាង ៣រសៀល ​ថ្ងៃទី១៩ វិច្ឆកា ២០២៤ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ហើយជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ឆាំ អុល ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ ។

    លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានច្បាស់ការណ៍ថា មានមុខសញ្ញានាំយកគ្រឿងញៀនពីខេត្តកំពង់ស្ពឺ មកលក់ចែកចាយ នៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំបញ្ជារឱ្យកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំដំណាក់អំពិល ប៉ុស្តិ៍សំរោងលើ និងប៉ុស្តិ៍ពើក ចេញធ្វើការឃ្លាំមើលនិងពួនស្ទាក់ ។ រួចក៏បានជួបជនសង្ស័យបើករថយន្តម៉ាក Toyota  Prius  សេរីឆ្នាំ២០១២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BF.4636 មកដល់ ក៏បានឃាត់ដើម្បីសួរនាំ និងឆែករកឃើញ ម្សៅក្រាម ស ថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ៥កញ្ចប់ (ធំ០២កញ្ចប់ ,មធ្យម០៣កញ្ចប់) ទម្ងន់ ២២៣,៨ក្រាម អាវុធខ្លី១ដើម ម៉ាកK54 (បង់១ ,គ្រាប់៦គ្រាប់) ជញ្ជីងថ្លឹងថ្នាំញៀន១ ប្រាក់រៀលចំនួន៤លាន ទូរសព្ទ័ម៉ាកOppo មួយគ្រឿង រួមជាមួយឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន នាំមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វើការសួរនាំ។ បន្ទាប់ពីឃាត់ខ្លួនរូបគេបានឆ្លើយសារភាពថា ថ្នាំញៀនម៉ាទឹកកក ទាំងនេះ រូបគេបានទិញពីឈ្មោះ ធី អាយុ៣៧ឆ្នាំ នៅខេត្តកំពង់ស្ពឺ ដើម្បីយកទៅលក់បន្ត ហើយកំពុងតែធ្វើដំណើរ ក៏ត្រូវនគរបាលស្ទាក់ផ្លូវឃាត់ខ្លួនតែម្តងទៅ ហើយបច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កំពុងឃាតខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីផ្តុំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី ៕

    ​

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.