លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នេះ បានដាក់បទបញ្ជាដល់លោកអធិការក្រុង-ស្រុក ដែលមានរថយន្តពន្លត់អគ្គីភ័យ ត្រូវត្រៀមកម្លាំងដើម្បីដឹកទឹកតាមការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ឋនៅតាមឃុំ ក្នុងករណីពួកគាត់ខ្វះទឹកដើម្បីប្រើប្រាស់ ។
លោកស្នងការក៏បានបញ្ជាកផងដែរថា ឡានអគ្គីភ័យយើងមិនអាចដឹកដាក់តាមផ្ទះជូនបងប្អូនបានទេ ឃុំដែលខ្វះ គឺត្រូវប្រមូលផ្តុំនៅនឹងកន្លែង ដើម្បីយើងខ្ញុំដឹកទឹកជូនបងប្អូនចែកគ្នាយកទៅប្រើ ៕

