យោងតាម លិខិតបដិសេធ លោក ស្រី ចន្ធូ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ដែលមានខ្លឹមសារថា៖ «ស្នើសុំបដិសេធទាំងស្រុងចំពោះសារព័ត៌មានដែលបានចុះផ្សាយថា យើងខ្ញុំបានផ្ទេរទ្រពសម្បត្តិ កិបកេង ប្រាក់ ឬទ្រព្យសម្បត្តិរបស់ ក្រុមហ៊ុន ៧អិនជី គ្រុប មកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន អំឡុងឆ្នាំ ២០០៦-២០១១ ដែលមានតួនាទីជាអភិបាលក្រុមហ៊ុន។
យោង៖
– សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន 7NG ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥
– សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ៧ អិនជី ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤
– លិខិតប្រកាសរបស់ក្រុមហ៊ុន ៧ អិនជី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣
– សំណុំរឿងព្រហ្មទណ្ឌលេខ ៨២៩០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដែលលោកឪពុក ស្រី សុធា, ឧកញ៉ា ស្រី ចាន់ថន, លោក ស្រី ចន្ថា និងលោកស្រី ស្រី សុធាឬទ្ធិ បានប្តឹងយើងខ្ញុំពីបទៈ ឆបោក និង រំលោភទំនុកចិត្ត
– ដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ លេខ ២៩២ អ.យ.ញ របស់អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ
– សេចក្តីសម្រេចតម្កល់ដីកាតម្កល់រឿងទុកឥតចាត់ការ លេខ ២៧៦ ស.ត.ប្រក ០២៥ របស់មហា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
– យើងខ្ញុំបានប្តឹងបកវិញពីបទៈ បរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤
– ភស្តុតាង ការប្រគល់មូលប្បទានបត្រជាសាហ៊ុយនៃការធ្វើប័ណ្ណដីទាំងអស់ជូនចំពោះលោកឪពុក ស្រី សុធា សរុបទឹកប្រាក់ចំនួន USD ៣,៩៩២,៤៥៩ សម្រាប់ប្រើប្រាស់ និងធ្វើប័ណ្ណដីទាំងអស់ឲ្យខ្ញុំបាទ ស្រី ចន្ធូ
– ភស្តុតាង សារសំឡេងតាមរយៈ Telegram និង វីដេអូ
តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំមានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បណ្តាញ ក្រុមអ្នកសារព័ត៌មាន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជ្រាបថា ក្រុមហ៊ុន ៧ អិនជី គ្រុប កំពុងបានញុះញង់ កុហក ថ្នាក់ដឹកនាំ និងបន្លំសាធារណជនឱ្យមានការយល់ច្រឡំ ក្រោមលេសអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដីឡូតិ៍ជូនអតិថិជន 7NG បុរីសន្តិភាព ដែលមានចំនួនត្រឹមតែ ៨០០០ឡូត៍ (5mx20m) ស្មើទំហំដីសរុប ៩០ ហិកតា តែប៉ុណ្ណោះ ដែលជាធម្មតា គម្រោងពុះដីឡូត៍តែងចំណេញប្រាក់ ចន្លោះពី២០%-៣០% បន្ទាប់ពីពុះដីឡូត៍ ចាក់ដី ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក អគ្គិសនី និងប្រព័ន្ធលូ រួចរាល់ សួរថាតើក្រុមហ៊ុន ៧ អិនជី ទទួលប្រាក់ពីអតិថិជនទាំងអស់ទៅណា និងធ្វើអ្វី? បានជាមិនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជន តែបែរជាមកចោទប្រកាន់យើងខ្ញុំទៅវិញ ។ ជាពិសេសគឺបាន ព្យាយាមបិទបាំងមិនឲ្យគេដឹងអំពីស្ថានភាពអាក្រក់ខាងលើនេះ ដែលបានកើតឡើង ដើម្បីយកទ្រព្យសម្បត្តិរបស់ យើងខ្ញុំក្នុងការសងបំណុលនៅធនាគារ ឯកជន និងការប្រើប្រាស់ខុសទិសដៅតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកគាត់បាន ព្យាយាមរុញស្ថានភាពដ៏អាក្រក់នេះឲ្យយើងខ្ញុំជាអ្នកទទួលខុសត្រូវជំនួសពួកគាត់ទាំងស្រុង តាមរយៈការផ្សព្វផ្សាយ ព័ត៌មានមូលបង្កាច់បង្អួចកិត្តិយស ការដាក់ពាក្យបណ្តឹងតវ៉ា និងការទាមទារទ្រព្យសម្បត្តិផ្សេងៗ សូម្បីតែផ្ទះឯកជនផ្ទាល់ ខ្លួនរបស់យើងខ្ញុំ ក៏ពួកគាត់ចេញដីការឹបអូសដែរ ដោយប្រើប្រាស់មូលហេតុថា «យើងខ្ញុំបានកឹបកេងលួចលុយក្រុមហ៊ុន ធ្វើឲ្យក្រុមហ៊ុនខ្វះដើមទុនសម្រាប់អនុវត្តកាតព្វកិច្ចសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗតាមការសន្យាជូនអតិថិជនរបស់ ពួកគាត់និងបានចោទប្រកាន់ខ្ញុំបាទជាអ្នកបង្កបញ្ហាធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្តនិងជាអ្នករៀបចំផែនការដើម្បីដិសេធ ប្រគល់ដីឡូត៍ជូនអតិថិជនរបស់ពួកគាត់» តាមរយៈការផ្សព្វផ្សាយនេះ បានធ្វើឲ្យសាធារណជន អតិថិជន ជាពិសេសថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ជឿជាក់ និងបានដាក់ការសង្ស័យមកលើយើងខ្ញុំដែលជាអ្នកស្លូតត្រង់មកទទួលកំហុសជំនួសពួក គាត់យ៉ាងអយុត្តិធម៌ ក្លាយជាជនបង្កបញ្ហា និងជាកូនអកត្តញ្ញូចំពោះឪពុកម្តាយ បងប្អូនទៅវិញ ។
យើងខ្ញុំមានភស្តុតាងដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់យើងខ្ញុំ គឺដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ លេខ ២៩២ អ.យ.ញ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសេចក្តីសម្រេច តម្កល់ដីកាតម្កល់រឿងទុកឥតចាត់ការ លេខ ២៧៦ ស.ត.ប្រក ០២៥ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ របស់មហា អយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដែលពួកគាត់បានប្ដឹងយើងខ្ញុំពីបទ «ឆបោក និងរំលោភលើទំនុកចិត្ត” ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចោទប្រកាន់យើងខ្ញុំថាបានធ្វើការកិបកេងប្រាក់ក្រុមហ៊ុន ប៉ុន្តែពួកគាត់ពុំមានភស្តុតាងឡើយ ហើយយើងខ្ញុំក៏បាន យើងខ្ញុំបានប្តឹងបកវិញ ពីបទៈ បរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្ត ទៅនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ផងដែរ ។ បច្ចុប្បន្នសំណុំរឿងដែលយើងខ្ញុំប្តឹងពួកគាត់ត្រូវ បានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររួចហើយ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មាន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជ្រាបដោយក្ដីអនុគ្រោះ។
