Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អភិបាលខេត្តកណ្ដាល  ណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវ​តាមដានឱ្យជាប់នូវសភាពការណ៍ទឹកជំនន់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះ​ឲ្យទាន់ពេលវេលា
    ព័ត៌មានជាតិ

    អភិបាលខេត្តកណ្ដាល  ណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវ​តាមដានឱ្យជាប់នូវសភាពការណ៍ទឹកជំនន់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះ​ឲ្យទាន់ពេលវេលា

    September 26, 2024Updated:September 26, 202430 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់តាមដានឱ្យជាប់នូវសភាពការណ៍ទឹកជំនន់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាក្នុងករណីមានទឹកជំនន់កើតឡើង ។

    ឯកឧត្តម គួច ចំរើន ណែនាំបែបនេះ ​ក្នុងឱកាស​អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅទំនប់ទ្វារទឹក ៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង និងបន្តពិនិត្យទ្វារទឹកមួយចំនួននៅស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។

    ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ស្រុកកណ្ដាលស្ទឹង គឺជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកដទៃទៀត ដែលទទួលរងនូវទឹកជំនន់ជារៀងរាល់ឆ្នាំ ពិសេសជំនន់ទឹកភ្លៀងនារដូវវស្សា ដែលទទួលរងពីតាមបណ្ដាស្ទឹងព្រែកត្នោត ដោយបានជន់លិចផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្ទើរតែរាល់ឆ្នាំ។ ដូច្នេះរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវត្រៀមខ្លួនទុកជាមុន សម្រាប់បង្ការ ការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានទឹកជំនន់កើតឡើង ។

    ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការកាយស្ដារនៅប្រឡាយ ស្ទឹង និងព្រែកមួយចំនួនដែលមានសភាពគោករាក់ ដើម្បីធ្វើការបើកមុខទឹក និងសម្រួលចរន្តទឹកហូរបានលឿន ដើម្បីបញ្ជៀសនូវការជន់លិចក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងក្រុង-ស្រុកមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវពិនិត្យរាល់ការធ្វើឱ្យស្ទះនូវលំហូរទឹកនៅតាម ប្រឡាយ ស្ទឹង ត្រូវធ្វើការកាយស្ដារដើម្បីសម្រួលចរន្តទឹកឱ្យបានលឿន ពិសេសលើកនូវសោភ័ណភាពតាមប្រឡាយ និងស្ទឹងផងដែរ។

    លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា៖ ស្ថានភាពនៅទំនប់ទ្វារទឹក ៧មករា ទឹកមានសភាពធម្មតា មិនមានការគំរាមកំហែងឬប្រកាសអាសន្ននោះឡើយ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.